ភ្នំពេញ៖  ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០២២នេះ ឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ភ្ជាប់ទៅនឹងសម្ពាធទាបសកម្ម នៅលើសមុទ្រចិនខាងត្បូង និងមូសុងនិរតី ពីកម្រិតមធ្យមទៅខ្លាំង។

ហើយចាប់ពីថ្ងៃ១៥-១៩ ខែកក្កដា ​ឥទ្ធិពលពីជ្រលងសម្ពាធទាមឥណ្ឌា និងខ្យល់មូលសុងក្នុងកម្រិតពីខ្សោយទៅមធ្យម។

សម្រាប់ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល​ ៖

  • សីតុណ្ហភាពអប្បបរមា មានពី២៣-២៥ អង្សារសេ។
  • សីតុណ្ហភាពអតិបរមា មានពី៣៣-៣៥ អង្សារសេ ។
  • នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡុំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។

សម្រាប់តំបន់ខ្ពង់រាប ៖

  • សីតុណ្ហភាពអប្បបរមា មានពី២៣-២៥ អង្សារសេ
  • សីតុណ្ហភាពអតិបរមា មានពី៣២-៣៤ អង្សារសេ
  • នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡុំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ 

សម្រាប់តំបន់មាត់សមុទ្រ ៖

  • សីតុណ្ហភាពអប្បបរមា មានពី២៣-២៥ អង្សារសេ
  • សីតុណ្ហភាពអតិបរមាមាន៣១-៣៣ អង្សារសេ 
  • ថ្ងៃទី១៣-១៤ ខែកក្កដា ​នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើន ដងែលអាចបង្កជាជំនន់ទឹកភ្លៀងនៅផ្នែកខ្លះ ក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្តព្រះសីហនុ។ នៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់។
  • ហើយនៅថ្ងៃទី១៥-១៩ ខែកក្កដា នឹងអាចមានភ្លៀងធ្លាក់ពីតិចទីមធ្យម។

ដូចច្នេះសូមបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណៈជនទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ទាំងអស់គ្នា​៕

Share.