បេក្ខជន អែម អាត ដែលជាបេក្ខភាពលេចធ្លោរមួយរូបក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ៤ នេះ កំពុងតែធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងថែមទៀត នៅពេលដែលធ្លាយដំណឹងសុំឈប់ពី ពីក្រុមចម្រៀងអកកាដង់ សារុន ស្រីកែវ តន្រ្តី។

តាមការបង្ហោះនៅលើបណ្ដាញសង្គមបានឱ្យឃើញថា ហេុតនៃការសុំឈប់របស់បេក្ខជន អែម អាត បានបង្ហាញថា ​៖ «ខ្ញុំអត់មានអីនិយាយទេ គ្រាន់តែសុំឈប់ប៉ុណ្ណឹងឯង»។ តែយ៉ាងណាមិញ ស្រាប់តែឃើញគណនី សារុន ស្រីកែវ តន្រ្តី ទម្លាយរឿងរ៉ាវយ៉ាងភ្ញាក់ផ្អើល។

តាមការបង្ហោះរបស់គណនី សារុន ស្រីកែវ តន្រ្តី បានរៀបរាប់ទាំងស្រុងថា ៖ «ពីពេលនេះតទៅ អែម អាត #មិនមែនជាអ្នកចម្រៀងនៅក្រុមតន្រ្តី សម័យសារុនស្រីកែវ ទៀតទេ ពួកខ្ញុំជួយគាត់បានគ្រប់យ៉ាងហើយ។ បងអរគុណប្អូនដែលប្អូនឆាប់ភ្លេចប្រភពដើមប្អូន ប្អូនមានថ្ងៃនេះ ដោយសារអ្នកណា? បងប្រឹងបង្ហាត់ប្អូនឱ្យចេះច្រៀងគ្រប់ទម្រង់ខុសផង ត្រូវផង រយៈពេលជិត ៥ ឆ្នាំ ដែលបង្ហាត់ផ្តល់ឱកាសការងារ ផ្តល់កន្លែងស្នាក់នៅ បាយទឹក រស់មួយសេរីស្រឡាញ់ទុកដូចបងប្អូន បង្កើតអ៊ីចឹង ថែមទាំងគិតគូរកប្រពន្ធឱ្យប្អូនទៀត គ្មានឪពុកម្តាយមកទេ ខ្ញុំទាំងគ្រួសារខ្ញុំបើកឡានជូនទៅជួយចែចូវតថ្លៃទឹកដោះឱ្យប្អូនទៀត ប្អូនចូលរោងការនៅថ្ងៃទី 12.13 ខែ 6.2022 នៅភូមិរកាខ្ពស់ឃុំរកាខ្ពស់ស្រុកស្អាង ខេត្តកណ្តាល ថ្ងៃប្អូនប្រឡងកម្មវិធី Cambodeani Idol ខ្ញុំទាំងពីរនាក់មិនហានគេងសម្រាកនោះទេ សុខចិត្តជូនប្អូនទៅប្រឡងតាំងពីម៉ោង 3 ទៀបភ្លឺ ពីខេត្តតាកែវ ទៅភ្នំពេញ ឃើញរង់ចាំយូរពួកបងអាណិតប្អូនឃើញរង់ចាំចូលប្រឡង ពួកបងក៏ចុះមកក្រោមដើរវង្វេងផងដើម្បីចុះទៅទិញអាហារឱ្យហូប ព្រោះខ្លាចអស់កម្លាំង ប៉ុន្តែមួយរយៈពេលក្រោយៗមក ប្អូនក៏ចាប់ប្រែប្រួលចរិតណែនាំមិនបាននិយាយលែងបាន បន្ទាប់ពីកាប្រឡងជាប់ជាបន្តបន្ទាប់ ហើយប្រពន្ធគាត់នោះពីដំបូងឪពុកម្តាយគាត់មិនលើកកូនឱ្យទេប្រឹងឱ្យពួកខ្ញុំជួយនិយាយពុកម៉ែគាត់ផង បន្ទាប់ពីរៀបការួចកូនក្រមុំឆាតមកថា (ខ្ញុំអត់ភ្លេចគុណពូ រុន និង មីងកែវ ឯងទេ) ដល់ពេលឥឡូវ អែម អាត គាត់ឆាតមកសុំឈប់ ខ្ញុំប្រឹងនិយាយពីអត្ថន័យដែលគាត់យល់ឃើញ និង ថា អាតឯង គិតម្ដងទៀតទៅ តែគាត់ថាបានហើយមេ ខ្ញុំអត់និយាយអីច្រើនទេ ខ្ញុំសុំឈប់តែប៉ុណ្ណឹងឯង។

ប្រពន្ធគេក៏ឆាតមកទៀតថា (គ្រាន់តែគាត់សុំឈប់សោះអីក៏វែងឆ្ងាយមេស ពូរុន អើយ)។ ខ្ញុំមិនសោកស្តាយអីទេ តែអនុស្សាវរីយ៍ ខ្ញុំ និង គាត់នេះវារាប់មួយជីវិតមិនអស់ វាច្រើនលើសលប់ប្រឹងជ្រុំគាត់មានគ្រប់សព្វបែបយ៉ាង ដល់ពេលនេះគាត់តបស្នងមកវិញដោយការដើរចាកចេញ បង សួ វិចិត្រ ប្រឡងល្បីមិនល្បី តែសំខាន់គាត់ដឹងគុណមេគាត់ ចាន់ កូម៉ែន ក៏គេមិនចោលវង់គេដែរ តែប្អូនមិនទាន់បានប៉ុន្មានផង ប្អូនធ្វើដាក់បងៗបែបនេះ ប្អូនសាហាវនឹកស្មានមិនដល់ ហានប្លុកហ្វេសបុក មេចោលទៀត រឿងអ៊ីចឹងក៏លើកដៃធ្វើទៅរួចដែរ សាហាវពេកហើយ។

ផ្តាំទៅប្អូនចុងក្រោយ សូមប្អូនកែប្រែចរិតឱ្យស្មោះត្រង់ទៅ ជួបគេក្រោយៗចេះគោរពឱ្យតម្លៃថៅកែផង និង បង្កើនភាពរូសរាយរាក់ទាក់ផង។ ប្អូននឹងដឹងលទ្ធផល់នៅថ្ងៃណាមួយ ដូចដែលប្អូនធ្វើដាក់បងបែបនេះ អរគុណសម្រាប់ការចាកចេញមួយនេះ។ គាត់ល្បីនៅមួយក្រុមតន្រ្តីតូចតាចមិចកើត។ រឿងរ៉ាវអនុស្សាវរីយ៍ច្រើនបើសរសេរក៏មិនអស់ដែនេះខ្លីៗប៉ុណ្ណឹងចុះ (ផឹកទឹកកុំភ្លេចប្រភពទឹក) (សូមជួយសែរផងបងប្អូន ឱ្យគេដឹងថាគាត់ជាមនុស្សបែបមិច)»៕

Share.