ក្រោយចប់ពានរង្វាន់សម្តេចក្រឡាហោម ស ខេង  ឆ្នាំ​២០២២ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានស្នើទៅកាន់ប្រធានក្លិបកីឡាបាល់ទះចំនួន៤ ដែលមានដូចជា ក្លិបកីឡាបាល់ទះក្រសួងមហាផ្ទៃ, ក្លិបកីឡាករបាល់ទះខេត្តតាកែវ, សមាគមកីឡាបាល់ទះខេត្តសៀមរាប និងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីស្នើសុំកីឡាករ មកពង្រឹងសមត្ថភាពត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កីឡាករចំនួន៧រូបត្រៀមប្រមូលផ្ដុំហ្វឹកហាត់ក្នុងក្រុមកីឡាជម្រើសជាតិឆ្នាំ២០២២ មានដូចជា៖
– ប៊ន ណារិទ្ធ (ក្លិបកីឡាបាល់ទះក្រសួងមហាផ្ទៃ)
– មឿន ម៉េងឡាយ (ក្លិបកីឡាបាល់ទះក្រសួងមហាផ្ទៃ)
– មាស វាសនា (ក្លិបកីឡាបាល់ទះក្រសួងមហាផ្ទៃ)
– ខុម ហុងទ្រី (ក្លិបកីឡាបាល់ទះក្រសួងមហាផ្ទៃ)
– ម៉ុន ដារ៉ា (ក្លិបកីឡាករបាល់ទះខេត្តតាកែវ)
– សេង គឹមហាប់ (សមាគមកីឡាបាល់ទះខេត្តសៀមរាប)
– ឌិន ស៊ីដែន (ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម)៕

Share.