កោះកុង ៖ ស្ថានភាពទឹកភ្លៀង ធ្លាក់ខ្លាំង ធ្វើឲ្យទឹកឡើងហូរច្រោះដាច់ផ្លូវលំមួយកន្លែង ស្ថិតនៅក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នេះ ។

តាមអាជ្ញាធរបានឲ្យដឹងថា សម្រាប់ថ្ងៃនេះ ភ្លៀងនៅបន្តធ្លាក់ខ្លាំង នៅតំបន់ខាងលើ ធ្វើឲ្យសភាពទឹកឡើង ហូរដាច់ច្រោះផ្លូវ បណ្តាលឲ្យដាច់ទាំងស្រុង មិនអាចចរាចរឆ្លងកាត់បានឡើយ ។ ក៏ប៉ុន្តែផ្លូវដែលដាច់ខូចនោះ ជាផ្លូវលំ ក្នុងស្រុកស្រែអំបិល ៕

អត្ថបទ÷តាតុង សែនជ័យ

Share.