រតនគិរី ៖ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន២ល្វែងជាប់គ្នា បង្កឲ្យភ្ញាក់ផ្អើលពលរដ្ឋកាលពីវេលាម៉ោង៥ និង៣០ នាទីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិ៧មករា សង្កាត់ឡា បានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ផ្ទះទី១ មានទំហំ៥ម៉ែត្រx២០ ម៉ែត្ររ សង់ពីថ្មក្រោមឈេីលើ ដំបូលប្រក់ស័ង្កសី ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ជា រ៉ន ភេទ ប្រុស ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ ។ និងផ្ទះទី២ មានទំហំ៥ម៉ែត្រx២០ម៉ែត្រ សង់ថ្មក្រោម ឈេីលើដំបូលប្រុសស័ង្កសី ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ហេង លី ភេទ ប្រុសជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន អ្នកទាំងពីរមានទីលំនៅភូមិកើតហេតុខាងលើ ។

ក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង បងប្អូនប្រជាពលរដ្ឋ អន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង រហូតដល់វេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃដដែលទើបភ្លើងរលត់ សម្ភារៈខូចខាតផ្ទះទី១ ឆេះ អស់ ៦០% និងផ្ទះទី២ ឆេះអស់ទាំងស្រុង ។

តាមការសន្និដ្ឋានរបស់សម្ថកិច្ចបញ្ជាក់ថា ជាករណីឆ្លងចរន្តអគ្គិសនី តែទោះជាយ៉ាងណាក្តី បន្តការស្រាវជ្រាវបន្ថែមទៀត ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.