កោះកុង ៖ ដោយសសារទឹកភ្លៀងបានធ្លាក់៧ថ្ងៃជាប់គ្នាមកហើយ ធ្វើឲ្យស្ថានភាពទឹកតាមដងព្រែកព្រះអង្គកែវហក់ឡើងបណ្តាលឲ្យទឹកលិចតំបន់ទំនាបបណ្តាល ហូរកាត់ផ្លូវ និងដាច់ផ្លូវក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង គិតមកដល់ត្រឹមល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ ។

តាមអាជ្ញាធរបានឲ្យដឹងថា ស្ថានភាពទឹក នាល្ងាចថ្ងៃនេះ ត្រង់ចំណុចស្ពានព្រែកស្រែអំបិល ទឹកហក់ឡើងពេញព្រែក ។ ចំណុចស្ពានដែកព្រះអង្គកែវ ក្នុងភូមិព្រះអង្គកែវ និងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ទឹកហូរខ្លាំងច្រោះដាច់ផ្លូវ ។ ចំណុចផ្លូវចូលស្ទឹងពង្រូល ទឹកហូច្រោះបណ្តាលឲ្យដាច់ផ្លូវប្រវែង១៥ម៉ែត្រ ។ ចំណុចភូមិបាក់អង្រុត ទឹកឡើងលើផ្លូវកំពស់០,៧ ម៉ែត្រ ជន់លិចផ្លូវ ប្រវែងប្រមាណ២៧០ម៉ែត្រ លិចភូមិ ច្បារដំណាំ ។

អាជ្ញាធរអំពាវនាវផងដែរ សូមឲ្យបងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់មាត់ព្រែកក្នុងភូមិសាស្រ្តខាងលើមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.