ព្រះវិហារ ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសង្គមថ្មី ចុះទៅធ្វើការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីប្រើអំពើហិង្សា វាយទាត់ធាក់ ទៅលើកូនស្រីដើម ហាក់បីដូចជាគ្មានធម៌មេត្តា ។

ហេតុការណ៍ខាងលើកើតឡើងកាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិស្រីស្រណោះ ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ឪពុកចុង មានឈ្មោះ សន សំណាង អាយុ៤១ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ ។ ចំណែកកូនស្រីរងគ្រោះមានឈ្មោះ យ ណ ស អាយុ១៨ឆ្នាំ ជាកូនប្រពន្ធចុង រស់នៅផ្ទះកន្លែងកើតហេតុ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាឪពុកចុង បានប្រើអំពើហិង្សាក្នុងគ្រួសារ វាយទាត់ធាក់ ទៅលើកូនស្រី យ៉ាងចាស់ដៃ គ្មានក្តីមេត្តា ។ ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ច ស្រុកសង្គមថ្មីចុះទៅឃាត់ខ្លួនជនសង្ស័យ នាំយកទៅសាកសួរនៅផ្នែកជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

Share.