ស្វាយរៀង ៖ សត្វក្របីរបស់អ្នកស្រុកមួយក្បាល ត្រូវបានរន្ទះបាញ់ងាប់នៅវាលស្រែ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិត្រពាំងផ្អាវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ។

ម្ចាស់សត្វក្របីមានឈ្មោះ មុំ ស៊ីណា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងផ្អាវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ។

តាមសម្តីស្ត្រីជាម្ចាស់សត្វក្របីបានឲ្យដឹងថា ខណៈដែលមេឃធ្លាក់ភ្លៀង ខ្យល់ លាយឡំជាមួយផ្គររន្ទះ ក្រុមគ្រួសាររបស់គាត់មិនហ៊ានចេញពីក្រោមផ្ទះ ស្រាប់តែរន្ទះបាញ់សត្វក្របីរបស់គាត់បណ្តាលឲ្យងាប់ភ្លាមៗនៅវាលស្រែ ។

អាជ្ញាធរមូលដ្ឋានស្រុករំដួលបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពេលមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់និងរន្ទះត្រូវប្រញាប់ប្រញាល់រកទីទួលមានសុវត្ថិភាពនិងបិទទូរស័ព្ទ ហើយបើមានហេតុការណ៍អាក្រក់ផ្សេងៗត្រូវរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការធ្វើអន្តរាគមន៍ជួយសង្គ្រោះទាន់ពេលវេលា ៕

អត្ថបទ÷តាតុង សែនជ័យ

Share.