បាត់ដំបង÷ពលរដ្ឋកាប់ឆ្ការដីដំបូកដើម្បីរានធ្វើស្រែបានប្រទះឃើញគ្រាប់កាំភ្លើងជាច្រើនគ្រាប់នៅអតីតសមរភូមិប្រយុទ្ធស្រុកបវេល។

នគរបាលស្រុកបវេលបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២នេះកសិករឈ្មោះសឿន សាន ភេទប្រុស អាយុ ៥៣ឆ្នាំ បានប្រទះឃើញគ្រាប់យុទ្ធភណ្ឌសល់ពីសម័យសង្គ្រាមជាច្រើន គ្រាដែល កសិករ ខាង លើបានកាប់ឆ្ការ និងរានដីដំបូកនៅក្បែរទីតាំងស្រែមួយកន្លែងឋិតក្នុងភូមិបួរសង្រ្គាច ឃុំឃ្លាំងមាស ស្រុកបវេល បាត់ដំបង។គ្រាប់ដែលគេប្រទះឃើញនេះសុទ្ធសឹងតែជាគ្រាប់ដែលមិនទាន់ផ្ទុះទាំងអស់សរុបចំនួន ០៨គ្រាប់ ក្នុងនោះរួមមានប្រភេទ គ្រាប់បេ៤០ មួយគ្រាប់, បេ៤១ ចំនួន២ គ្រាប់, គ្រាប់ប្រភេទឡង់មួយគ្រាប់, គ្រាប់ ៦០មីលីម៉ែត្រ ១គ្រាប់, គ្រាប់ ៨០មីលីម៉ែត្រចំនួន ២ គ្រាប់ និងគ្រាប់មីន ៦៩ មួយគ្រាប់ផងដែរ។

សមត្ថកិច្ចខាងលើបានបន្ថែមថា÷ ភ្លាមៗកម្លាំងផ្នែកជំនាញទំនាក់ទំនងទៅកាន់មន្ត្រីជំនាញស៊ីម៉ាកមកពិនិត្យ និងប្រមូលទុកកន្លែងមានសុវត្ថិភាពរងចាំពេលវេលាកម្ទេចចោល៕

អត្ថបទ៖ ដំបងក្រញូង

Share.