កីឡាករ Matheus Souza ជនជាតិប្រេស៊ីល ដែលជាអតីតខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់នគរបាលជាតិ, សូលទីឡូអង្គរ និង ភ្នំពេញក្រោន យកព្រមចូលរួមជាមួយក្លិប Suphanburi F.C នៃក្របខណ្ឌ Thai League 2 លីគលំដាប់ទី២ របស់ប្រទេសថៃ។

បច្ចុប្បន្នក្លិបបាល់ទាត់ Suphanburi មិនទាន់មានគ្រូបង្វឹកដឹកនាំនៅឡើយទេ ក្រោយបណ្តេញលោក Adebayo Gbadebo ចេញពីតំណែង បន្ទាប់ពីបញ្ចប់រដូវកាលឈរលេខរៀងទី១៤ ដោយឆ្លងកាត់៣០ប្រកួត ឈ្នះ៨ ស្មើ៦ និងចាញ់១៦ មាន៣០ពិន្ទុប៉ុណ្ណោះ។

គួរដឹងថាក្រោយជួយឲ្យក្លិបបាល់ទាត់ភ្នំពេញក្រោន ឈ្នះពានលីគកំពូលកម្ពុជាលើកទី៧ នៅឆ្នាំ២០២១ ខ្សែប្រយុទ្ធដែលមានដើមកំណើតពីទីក្រុង Rio de Janeiro រូបនេះបានផ្លាស់ទៅកាន់ Muang Loei United លីគទី៣ថៃ៕

Share.