ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Conor Nestor កំពុងស្ថិតនៅកំពូលតារាងនៃលីគកំពូលតារាងកម្ពុជា Cambodian Premier League ឆ្នាំ២០២២ គិតត្រឹមសប្តាហ៍ទី១៣ ដោយឆ្លងកាត់១៣ប្រកួត ឈ្នះ១១ ស្មើ២ មិនដែលចាញ់ មាន៣៥ពិន្ទុ។

ក្នុងនោះផងដែរ លោក Conor Nestor ក៏បានដឹកនាំក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ រយ:ពេលមួយឆ្នាំដោយមិនបរាជ័យក្នុងការប្រកួតលីគ ពោលគឺសរុប២២ប្រកួត ឈ្នះ១៨ និងស្មើ៤ប្រកួត។

សម្រាប់ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២ ចុងសប្តាហ៍នេះ ព្រះខ័នរាជស្វាយរៀង នឹងត្រូវទទួល វិសាខា នៅកីឡដ្ឋានស្វាយរៀង វេលាម៉ោង៦:៣០នាទីល្ងាច ពានរង្វាន់លីគកំពូលកម្ពុជា CPL សប្តាហ៍ទី១៤៕

Share.