គិតត្រឹមថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ អត្តពលិកជនពិការកម្ពុជា រកបានមេដាយសរុបចំនួន ១១គ្រឿង ពីព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ក្នុងទីក្រុងសូឡូ ខេត្តស៊ូរ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី។

មេដាយមាស
១-ក្រុមកីឡាការិនីបាល់បោះជិះរទេះ វិញ្ញាសា ៣នាក់ទល់៣នាក់
២-កីឡាការិនីអត្តពលកម្ម វ៉ិត ចន្ថា វិញ្ញាសាលោតចម្ងាយ
៣-កីឡាការិនីប៊ូស្យា សន សាល ។

មេដាយប្រាក់
១-កីឡាករហែលទឹក ខូយ កុយ វិញ្ញាសាហែលកង្ហែប ១០០ម៉ែត្រ
២-កីឡាករប្រណាំងរទេះ ហៀ ហុក ២គ្រឿង វិញ្ញាសា១០០ម៉ត្រ និង២០០ម៉ែត្រ
៣- កីឡាករប្រណាំងរទេះ វ៉ាន់ វុន ២គ្រឿង វិញ្ញាសា១០០ម៉ត្រ និង២០០ម៉ែត្រ
៤- កីឡាការិនី វ៉ិត ចន្ថា ១គ្រឿង វិញ្ញាសារត់២០០ម៉ែត្រ ។

មេដាយសំរឹទ្ធ
១- កីឡាករហែលទឹក យ៉ាវ វណ្ណ: ១គ្រឿង វិញ្ញាសា១០០ម៉ែត្រ
២-កីឡាករប្រណាំងរទេះ ឈន់ ពន់ ១គ្រឿង វិញ្ញាសា២០០ម៉ែត្រ
៣-កីឡាករ ឯក ញាណសមុទ្រ និងកីឡាករ ពៅ ណុច ១គ្រឿង វិញ្ញាសា វាយគូក្រុម
៤-កីឡាករអុក ជា ស៊ី ដេត និងប៉ែតរ័ត្នទីណា ១គ្រឿង វិញ្ញាសាក្រុម៕

Share.