កីឡាករពាក់អាវលេខ១០ មឿន ថា របស់ក្លិបបាល់ទាត់សៀមរាបអេហ្វស៊ី បានធ្វើការវះកាត់សរសៃ Medial Cruciate រួចរាល់ ក្រោមការវះកាត់ដោយផ្ទាល់របស់លោកវេជ្ជបណ្ឌិត គង់ សាវង្ស នៃគ្លីនិកឯកទេសឆ្អឹងគង់វង្ស។

គួរដឹងថា លោកវេជ្ជបណ្ឌិត គង់ សាវង្ស នៃគ្លីនិកឯកទេសឆ្អឹងគង់វង្ស គឺជាស្ថាបនិកក្លិបបាល់ទាត់បាត់ដំបងយូណាយធីត (Battambang United) និងជាបុរសម្នាក់ដែលតែងតែចំណាយពេលវេលាពីការងារ ពីគ្រួសារដើម្បីបាល់ទាត់។

តាមការបញ្ជាកពីលោក គង់ សាវង្ស បានបញ្ជាក់ថាកីឡាករ មឿន ថា បានរងរបួសអំពីបញ្ហាសរសៃជង្គង់ និងបានធ្វើការវះកាត់នូវសរសៃដែលដាច់ដោយយកសរសៃពីកន្លែងផ្សេង នៃរាង្គកាយ របស់គាត់ដើម្បីយកមកជំនួស សសៃ ដែលមានបញ្ហារបួស ហើយលោកបានបញ្ជាក់ផងដែរថាពេលនេះកីឡាករ មឿន ថា បានកំពុងសម្រាកព្យាបាលបន្ត និងក្រោមការមើលថែពីបុគ្គលិក នៃគ្លីនិកឯកទេសឆ្អឹងគង់វង្ស និងរូប គង់ សាវង្ស ផ្ទាល់។

កាលពីសប្តាហ៍មុនលោក Blaed Huntly ប្រធានក្លិបបាល់ទាត់ក្លិបសៀមរាបអេហ្វស៊ី ក៏បានប្រកាសស្វែងរកជំនួយ ដើម្បីសម្រួលដល់ការព្យាបាល ហើយបងប្អូនអាចធ្វើការផ្ញើរបានតាមរយ:៖
ABA$ 002236015 (HIM OUTTDOM)
ACLEDA – ទាន់ចិត្ត 086 861304
Name : ហ៊ឹម ឌីសា៕

Share.