កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) រួមជាមួយនឹងឥទ្ធិពលព្យុះទី៧ ឈ្មោះ មូឡេន​ (Mulan) ដែលមានដំណើរឆ្ពោះទៅភាគខាងជើងនៃប្រទេសវៀតណាម នៅថ្ងៃទី១១ ខែសីហា​ ឆ្នាំ២០២២។ ជុំវិញបញ្ហានេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យពលរដ្ឋ​ប្រុងប្រយ័ត្នជាថ្មីទៀតចំពោះបញ្ហាអាកាសធាតុ ដោយឥទ្ធិពលខាងលើនឹងបណ្ដាលឲ្យ កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ដោយលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ និងខេត្តជាប់មាត់សមុទ្រប្រឈមនឹងជំនន់ទឹកភ្លៀង។

នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ក្រសួងធនធានទឹកបានឱ្យដឹងថា នៅចន្លោះថ្ងៃទី១០ ដល់ថ្ងៃទី១៣ កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម រួមជាមួយនឹងឥទ្ធិពលព្យុះទី៧ ឈ្មោះ មូឡេន (Mulan)។ ក្រសួងបន្តថា អំឡុងពេលនោះដែរ ខ្យល់មូសុងនិរតីបន្តបក់ខ្លាំងមកលើតំបន់មាត់សមុទ្រ នោះកម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌូ និងខ្យល់មូសុងនិរតីខ្សោយ។

ក្រសួងបន្ដថា កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ដោយលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ថែមទៀតផង។

ក្រសួងក៏បានបញ្ជាក់ថា នៅចន្លោះថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែសីហា នឹងអាចមានភ្លៀងធ្លាក់ច្រើន ដែលជាហេតុធ្វើឱ្យផ្នែកមួយចំនួននៅក្នុងភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀង​ ហើយផ្ទៃសមុទ្រអាចមានភ្លៀងខ្យល់បក់បោកខ្លាំងនិងមានរលកសមុទ្រខ្ពស់ៗ បន្ទាប់ពីនោះភ្លៀងនឹងថមថយមកក្នុងកម្រិតពីតិចទៅមធ្យមវិញ៕

មានកា
Share.