ភ្នំពេញ÷ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងចេញពីធ្វេីការ ទៅផ្ទះ ដោយមិនបានប្រុងប្រយ័ត្ថ បានបុកចំរថយន្តសេរីទំនេីប ចំចំហៀងខាងស្តាំ ខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះដែរកេីតឡេីងនៅវេលាម៉ោង ០៩:៣០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន ពីកន្លែងបានកេីតហេតុបានបញ្ចាក់អោយដឹងមុនថា មុនពេលកេីតហេតុ គេបានម៉ូតូ ម៉ាក Zomer X ពាក់ស្លាកលេខ ត្បូងឃ្មុំ 1F- 2835 បេីកបរដោយបុរសម្នាក់ពីត្បូងទៅ ជេីង ស្រាប់តែមកដល់ចំណុចកន្លែងកេីតហេតុក៏បាន ប៉ះគ្នា ជាមួយនឹង រថយន្ត JAGUAH ពណ៏សរមួយគ្រឿង ពាក់ស្លាកលេខ ភ្នំេពញ 2BP- 0967 បណ្តាលអោយរថយន្ត រងការខូចខាង ចំហៀងផ្នែកខាងស្តាំយ៉ាងដំណំ ចំណែកឯងម្ចាស់ម៉ូតូ ដួលបោករងរបួសផងដែរ។

ក្រោយនៅពេលកេីតហេតុម្ចាស់ម៉ូតូដែលរងរបួស ត្រូវបានសាច់ញាតិដឹកតាមម៉ូតូ យកទៅសង្រ្គោះ ចំណែក រថយន្តនឹងម៉ូតូ សមត្ថកិច្ចជំនាញ ចរាចរណ៏ខណ្ឌចំការមន វាល់វែងយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយផងដែរ៕

អត្ថបទ÷ ទូច វិច្ឆិកា

Share.