ពានរង្វាន់ធំបំផុតប្រចាំទ្វីបអឺរ៉ុប UEFA Champions League 2022/23 វគ្គ​ចែក​ពូល​នឹង​ធ្វើ​ការ​ចាប់​ឆ្នោត​នៅ​ម៉ោង​១១​យប់​នេះ​ ម៉ោង​នៅ​កម្ពុជា​ ហើយ​ទីតាំង​គឺ​ធ្វើ​នៅទៅក្រុង Istanbul ស្ថិត​ក្នុង​ប្រទេសទួរគី។

ក្រុម​ទាំង​អស់​នឹង​បែកចែក​ទៅ​ក្នុង​ចាន​​ ឬ​ក៏​ Pot ចាប់​ឆ្នោត​៤​ផ្សេង​គ្នា។​ Pot ​ទី​១​ គឺ​​ក្រុម​ជើង​ឯក​ចាស់​ និង​ក្រុម​ជើង​ឯក​មក​ពី​ប្រទេស​​មាន​ចំណាត់​ថ្នាក់​ខ្ពស់​បំផុត​ចំនួន​៦​។ Pot ទី​២​ ដល់​ទី​៤​គឺ​គិត​ទៅ​តាម​ចំណាត់​ថ្នាក់​របស់​ក្រុម​ទាំង​នោះ។​

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះទាំង៣២ក្រុម៖
– Pot ទី១៖ Real Madrid, Eintracht Frankfurt, Manchester City, AC Milan, Bayern Munich, PSG, Porto, Ajax។
– Pot ទី២៖ Liverpool, Chelsea, Barcelona, Juventus, Atletico Madrid, Sevilla, RB Leipzig, Tottenham Hotspur។
– Pot ទី៣៖ Borussia Dortmund, Red Bull Salzburg, Shakhtar Donetsk, Inter Milan, Napoli, Benfica, Sporting Lisbon, Bayer Leverkusen។
– Pot ទី៤៖ Marseille, Club Brugge, Celtic, Viktoria Plzen, Maccabi Haifa, Rangers, Copenhagen, Dinamo Zagreb។

កាល​វិភាគ​ប្រកួតវគ្គជម្រុះក្នុងពូល៖
– ថ្ងៃទី៦-៧ ខែ​កញ្ញា លេង​វគ្គ​ចែក​ពូល​ប្រកួត​ទី​មួយ
– ថ្ងៃទី១២-១៣ ខែកញ្ញា លេង​វគ្គ​ចែក​ពូល​ប្រកួត​ទី​ពីរ
– ថ្ងៃទី៤-៥ ខែតុលា​ លេង​វគ្គ​ចែក​ពូល​ប្រកួត​ទី​បី​
– ថ្ងៃទី១១-១២ ខែតុលា ​លេង​វគ្គ​ចែក​ពូល​ប្រកួត​ទី​បួន​
– ថ្ងៃទី២៥-២៦ ខែតុលា លេង​វគ្គ​ចែក​ពូល​ប្រកួត​ទី​ប្រាំ​
– ថ្ងៃទី១-២ ខែវិច្ឆិកា​ លេង​វគ្គ​ចែក​ពូល​ប្រកួត​ទី​ប្រាំមួយ​៕

Share.