មួយរយៈចុងក្រោយ គេឃើញមានការសន្និដ្ឋាននៅក្នុងក្រុមហ្វេនអ្នកគាំទ្រ នឹងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ដោយលើកឡើងថា ការបង្ហាញភាពស្និទស្នាលរវាងបេក្ខជន ថុល សុភិទិ និងតារាចម្រៀងស្រី ពេជ្រ សូលីកា បណ្ដាលឱ្យបេក្ខជនជើងខ្លាំងរូបនេះធ្លាក់សំឡេងការបោះឆ្នោត។ ជាក់ស្ដែងមានការលើកឡើងទៀតថា នៅសប្ដាហ៍កន្លងមកនេះ ថុល សុភិទិ ទទួលបានសំឡេងបោះឆ្នោតស្ថិតក្នុងកំពូល Top 3 នោះក៏ព្រោះតែបញ្ហាមួយនេះដែរ។

បញ្ហានេះពិតជាធ្វើតារាចម្រៀងស្រី​ ពេជ្រ សូលីកា មិនសប្បាយចិត្តឡើយ ថែមទាំងទម្លាយនូវអារម្មណ៍ខ្លះៗនៅក្នុង Story អ៊ីនស្ដាក្រាមរបស់នាង បើទោះបីជាមិនបង្ហាញឈ្មោះចំៗ តែអ្នកលេងបណ្ដាញសង្គមច្បាស់សន្និដ្ឋានដឹងណាស់ថា ពេជ្រ សូលីកា គឺសំដៅដល់ការធ្លាប់ប្រជាប្រិយភាពយ៉ាងគំហុគរបស់បេក្ខជន  ថុល សុភិទិ ។

សំណេរដំបូងនៅក្នុង Story អ៊ីនស្ដាក្រាមរបស់ ពេជ្រ សូលីកា បានពន្លយពាក្យថា ៖ «ខ្ញុំជាមនុស្សស្រីធម្មតាម្នាក់ ហេតុអ្វីខ្ញុំជួបរឿងប៉ះទង្គិចផ្លូវចិត្តច្រើនយ៉ាងនេះ។ តើខ្ញុំខុសអី ហេតុអ្វីបានធ្វើបាបខ្ញុំម្ល៉េះ គ្រប់គ្នាចង់បានក្ដីសុខ តើហេតុអ្វីជីវិតខ្ញុំមិនអាចមានដូចគេបាន  ប៉ះទង្គិចលើកនេះ ខ្ញុំមិនដឹងថា ខ្ញុំស៊ូបានប៉ុណ្ណានោះទេ»។

បន្តមកតារាស្រីរូបនេះបានបញ្ចេញសំណេរទី ២ ដោយរៀបរាប់ថា ៖ «ដាក់បន្ទុកលើខ្ញុំម្នាក់បានហើយ ខ្ញុំសុំអង្វរ។ គាត់មិនដឹងអីទេ គ្រប់យ៉ាងគឺខ្ញុំអ្នកខុសដែលលេងសើចច្រើន គាត់នៅមានអនាគតវែងឆ្ងាយទៀត បើអ្នកពិតស្រឡាញ់គាត់មែន កុំធ្វើបាបចិត្តមនុស្សដែលអ្នកស្រឡាញ់អី។ ខ្ញុំសុំទោសគ្រប់យ៉ាងចំពោះបញ្ហានេះផង ចង់ជេរចង់បន្ទោសមកបញ្ចេញដាក់ខ្ញុំមក។ ស្អប់ខ្ញុំជេរខ្ញុំទៅ ខ្ញុំក៏ជា Fan គាត់ម្នាក់ដែរ »។ សំណេរទី ២នេះ នៅមិនទាន់អស់ការបញ្ជាក់ពីអារម្មណ៍ស្រងោចស្រងាត់របស់ ពេជ្រ សូលីកា ឡើយ ទើបបន្តឱ្យមានសារទី ៣ ទៀតដែរថា ៖ «បើស្អប់ចង់ឈ្នះចាញ់ជាមួយខ្ញុំ ធ្វើដាក់តែខ្ញុំបានហើយ ព្រោះអ្នកផ្ដើមខុសគឺខ្ញុំ កុំបំផ្លាញសមត្ថភាពគាត់ ដោយសារតែស្អប់ខ្ញុំអី។ ចាត់ទុកថា ធ្វើបុណ្យទៅ ព្រោះខ្ញុំមិនដឹងថា ខ្ញុំស៊ូបានប៉ុណ្ណាទេលើកនេះ»។ ការរៀបរាប់នេះ ហាក់ចង់បញ្ជាក់ឱ្យមហាជនដឹងថា ពេជ្រ សូលីកា ជាតារាស្រីម្នាក់ដែលរងសម្ពាធផ្លូវចិត្តច្រើនមកហើយ កុំព្រោះតែរឿងលេងសើចស្និទស្នាលនេះធ្វើឱ្យប៉ះពាល់ដល់ Idol របស់អ្នកគាំទ្រ។

នៅមិនទាន់អស់ ពេជ្រ សូលីកា បានបញ្ចេញសំណេរអំពាវនាវបន្តទៀតថា ៖ «ខ្ញុំអង្វរ គាំទ្រគាត់ហើយស្រឡាញ់គាត់ឱ្យដូចដើម ខ្ញុំធ្លាប់បាក់ទឹកចិត្ត អីចឹងខ្ញុំយល់អារម្មណ៍មួយហ្នឹងច្បាស់ណាស់»។ យ៉ាងណាមិញ ក្នុងសំណេរដដែលនេះ ពេជ្រ សូលីកា បានស្រាយបញ្ជាក់ពីទំនាក់ទំនងជាមួយបេក្ខជនខាងលើនេះដោយមិនបញ្ចេញឈ្មោះ ក្រោយមានការយល់ច្រលំពីទំនាក់ទំនងអ្នកទាំងពីរនៅលើបណ្ដាញសង្គម ដោយនាងថា៖ «ខ្ញុំនឹងគាត់គ្មានទំនាក់ទំនងអីនោះទេ ក្រៅពីការងារ»។ 

សារចុងក្រោយដែល ពេជ្រ សូលីកា បានពន្លយទាំងអារម្មណ៍ពិបាកចិត្តនោះថា៖ « សំបំណងហើយ បេះដូងខ្ញុំចាប់ផ្ដើមស្លាប់ម្ដងតិចហើយ អរគុណណាស់ »។  ពេជ្រ សូលីកា បានបង្ហោះ Story ចុងក្រោយមួយទៀតថា ៖​«ហេតុអ្វីជីវិតខ្ញុំ មិនអាចសម្រេចក្ដីសុខធម្មតាៗឱ្យបេះដូងខ្លួនឯងបាន ឱ្យជួបយូរបន្តិចក៏មិនបាន។ ហេតុអ្វីចិត្តអាក្រក់ដាក់ខ្ញុំម្លេះ ខ្ញុំខ្លាច ខ្ញុំពិតជាខ្លាច ខ្ញុំហត់ហើយ ខ្ញុំចង់សម្រាកហើយ។ Dear Hater សង្ឃឹមថា អ្នកនឹងយល់នៅថ្ងៃណាមួយ អារម្មណ៍ដែលត្រូវគេ Bully វារសជាតិយ៉ាងម៉េច​»។ តើសំណេរមានន័យបែរណាទៅ? ជាពិសេសចំពោះឃ្លាថា «សេចក្ដីសុខធម្មតាៗឱ្យបេះដូងខ្លួនឯង » នោះគឺពិតជាសំដៅទៅដល់អ្នកស្អំបេះដូងឬយ៉ាងណា? តែ សូលីកា នៅមិនទាន់អាចសុំការបំភ្លឺបន្ថែមបាននៅឡើយ។

បើទោះបីជាមានការទម្លាយ អារម្មណ៍តាមរយៈ Story ឱ្យមហាជន ក៏ដូចជាហ្វេនបានដឹងថាខ្លួនពិតគ្មានទំនាក់ទំនងអ្វីស៊ីជម្រៅជាមួយបេក្ខជន Cambodian Idol ក៏ដោយ ក៏ប៉ុន្តែមិនអាចធានាបានថា អាយដលភិទិ អាចទាញប្រជាប្រិយភាពបានមកវិញដូចដើមឬុយ៉ាងណាទេ។

ក្រៅពីមានការអំពាវនាវពីតារាស្រីរូបនេះ ក្នុងនោះអ្នកគាំទ្ររបស់អាយដលរូបនេះ ក៏បានត្រៀមមេដៃក្នុងការចុចបោះឆ្នោតគាំទ្រលោកឱ្យបានកាន់ពានទាល់តែបានផងដែរ។ ហ្វេនពិតជារំពឹងថា ថុល សុភិទិ អាចនឹងមានអ្វីថ្មីនៅថ្ងៃផ្ដាច់ព្រ័ត្រជាក់ជាមិនទាន៕

Share.