កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា បានប្រកាសថា កញ្ញាបានសម្រេចចិត្តផលិតឡើងវិញនូវចម្រៀងមួយបទ ដែលមានចំណងជើងថា “រាត្រីសេកុង” ជាសំនៀងដើមរបស់លោយយាយ ហួយ មាស ដើម្បីរំលឹកដល់អនុស្សវរីយ៍ ក៏ដូចជាការចងចាំរបស់លោកតា ស៊ីន ស៊ីសាមុត ដែលមាននៅខេត្ត ស្ទឹងត្រែង។ ការផលិតបទចម្រៀងអាចជាគោលបំណងធំនៅកម្មវិធី “89ឆ្នាំ កម្រងអនុស្សាវរីយ៍ និងការចងចាំ” ដែលគ្រៀងធ្វើឡើងនៅថ្ងៃទី 28 សីហា 2022 ខាងមុខ។

កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា បានរៀបរាប់ថា បទ រាត្រីសេកុង នេះផងដែរជាស្នាដៃនិពន្ធ ទាំងបទភ្លេង និងទំនុកច្រៀងដោយលោកតា ស៊ីន ស៊ីសាមុត និងដឹកនាំវង់ភ្លេងដោយលោកតា មែរ ប៊ុន។ មិនតែប៉ុណ្ណោះបទនេះផងដែរ ជាបទតែមួយបទគត់ដែលលោកតា បានតាក់តែងឡើងពីខេត្តកំណើតរបស់លោក គឺខេត្ត ស្ទឹងត្រែង។

កញ្ញាបានបញ្ជាក់បន្ថែមថា សម្រាប់ artwork នៅលើគ្របបទចម្រៀងមួយនេះ កញ្ញាបានសម្រេចចិត្តធ្វើឡើងវិញឱ្យដូចគ្នាបេះបិទទៅនឹងគម្របថា សចម្រៀងដើមតែម្ដង និងមានការកែប្រែតិចតួចប៉ុណ្ណោះ ដោយហេតុថាស្រលាញ់ការរចនា និងបែបបទទាំងស្រុងរបស់គម្របថាសនោះ។

វីដេអូចម្រៀងបានបញ្ចេញជាផ្លូវការនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកតា ស៊ីន ស៊ីសាមុត ទំព័ររបស់កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា និង ទំព័ររបស់ Pleng ផងដែរ។

សូមរីករាយស្ដាប់ និងទស្សនាសមិទ្ធផលថ្មីមួយនេះពីចៅស្រីអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ទាំងអស់គ្នា ៖

Share.