ក្រៅពីការចាប់អារម្មណ៍លើកំឡោះតូច លីម តិចម៉េង ក្លាយជាម្ចាស់ពាន Cambodian Idol រដូវកាលទី ៤នេះ ក្នុងនោះ បុរសសង្ហាដែលជាម្ចាស់ឧបត្ថម្ភធំដែលឡើងប្រគល់ពាន ក៏បានធ្វើឱ្យនារីៗជាគាំទ្រកម្មវិធី Cambodian Idol ជ្រួលច្របល់ចង់ក្លាយជាតួឯកស្រី នោះគឺអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ។ តើ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ជាអ្នកណា? តោះមកដឹងពីសាវតាខ្លះទាំងអស់គ្នាដូចតទៅ ៖

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ គឺជាកូនប្រុស របស់អ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាល និងភរិយារបស់លោក អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការ​របស់​ធនាគារ​វឌ្ឍនៈ ​​ដែលកំពុង​​តែកាន់​តំណែង​ធំៗ​ ​ដែលជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​វឌ្ឍនៈ ​និងមាន​តំណែងខ្ពស់ៗក្នុងបណ្តាក្រុមហ៊ុនបុត្រសម្ព័ន្ធនានា នៃក្រុមហ៊ុនមេ វឌ្ឍនៈផងដែរ។ អ្នកឧកញ៉ា សំ អាង មានកូនស្រី ២នាក់ផ្សេងទៀត គឺលោកជំទាវ សំអាង កាន្និកា និងលោកជំទាវ សំអាង លក្ខិណា។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ​​បាន​បញ្ចប់ការសិក្សារពីសាកល​វិទ្យាល័យ Oxford ចក្រភពអង់គ្លេស ទទួល​បរិញ្ញាបត្រ​ជាន់ខ្ពស់ ផ្នែក​វិស្វកម្ម សេដ្ឋកិច្ច និង​គ្រប់គ្រង និង​បាន​សិក្សា​ស្រាវជ្រាវ​ផ្នែក​អាជីវកម្ម​ធនាគារ នៅ​ធនាគារ Allied Irish ចក្រ​ភពអង់គ្លេស ក្នុង​ឆ្នាំ​២០០៥។ អ្នកឧកញ៉ា ​​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ វឌ្ឍនៈ ប្របភើធី អិលធីឌី និង​ជា​អ្នក​គ្រប់គ្រង​គម្រោង​សាងសង់​សំណង់​អគារ​វឌ្ឍនៈ កាពីតាល ដែល​បាន​ឈ្នះ​ពាន​រង្វាន់ និមិត្តសញ្ញា​នៃ​ការ​អភិវឌ្ឍ​មាន​ទីតាំង​ នៅ​កណ្តាល​រាជធានីភ្នំពេញ។ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ជា​សហ​ស្ថាបនិក និង​ភាគ​ទុ​និករ​បស់ ធនាគារ វឌ្ឍនៈ ហើយ​ទទួល​បានការ​តែងតាំង​ជា នាយក​មិន​ប្រតិបត្តិ នៃ​ក្រុមប្រឹក្សាភិបាល តាំងពី​ឆ្នាំ​២០០២និង ជា​សហ​ស្ថាបនិក ភាគ​ទុ​និក និង​ជា​អភិបាល​នៃ​ក្រុមហ៊ុន វឌ្ឍនៈ ប្រូ​វើ​រី ឯ​.​ក​, ក្រុមហ៊ុន វឌ្ឍនៈ អ៊ិ​ន​វេស​មេន លី​មី​ធី​ត​, ក្រុមហ៊ុន វឌ្ឍនៈ អេ​ហ្វ & ប៊ី លី​មី​ធី​ត​, ក្រុមហ៊ុន វឌ្ឍនៈ កា​ពី​តា​ល លី​មី​ធី​ត​, ក្រុមហ៊ុន វឌ្ឍនៈ ហ្គោ​ល រី​ហ្សត ឯ​.​ក ។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ត្រូវបាន​ត្រាស់បង្គាប់​ផ្ដល់គោរមងារ​ទៅជាអ្នកឧកញ៉ា តាំងពី​នៅថ្ងៃទី ២៦ ខែ​ធ្នូ​ឆ្នាំ ២០២០ ហើយរហូតមកទល់សព្វថ្ងៃនេះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នៅមិនទាន់មានដំណឹងមានគូរគាប់គ្រងបេះដូងនៅឡើយទេ។

តាមការលើកឡើងរបស់នារីៗនៅលើបណ្ដាញសង្គមបានឱ្យដឹងថា  បើទោះបីជាអ្នកឧកញ៉ានៅកំឡោះយ៉ាងណាក៏ដោយ ក៏គេមិនមានហ៊ានសូម្បីគិតថា Add Friend នៅហ្វេសប៊ុក ហើយថែមទាំងមិនហ៊ានស្រម៉ៃលើសពីការពោលសរសើរឡើយ ពោលគឺពួកគេបានត្រឹមតែលើកសរសើរនូវភាពស្រស់សង្ហារបស់អ្នកឧកញ៉ាប៉ុណ្ណោះ និងស្ញើចសរសើរចំពោះទឹកចិត្តការលើកស្ទួយវិស័យសិល្បៈតាមកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកបែបនេះ។ គ្រប់គ្នាពិតជាចង់ឃើញឱ្យការរីកចម្រើននៃវិស័យសិល្បៈខ្មែរគ្រប់ទម្រង់ និងរំពឹងថា សិល្បៈខ្មែរនឹងកាន់តែបោះជំហ៊ានកាន់តែខ្លាំងឡើងៗ៕

Share.