៤ប្រកួតនៅលីគកំពូលរបស់ប្រទេសអង់គ្លេស English Premier League 2022/23 ក្លិបបាល់ទាត់ AFC Bournemouth ក្រោមការដឹកនាំរបស់លោក Scott Parker ស្ថិតនៅលេខរៀងទី១៧ មានត្រឹមតែ៣ពិន្ទុប៉ុណ្ណោះ ដោយលេង៤ប្រកួត ឈ្នះ១ និងចាញ់៣ ស៊ុតបាន២គ្រាប់ និងរបូតគ្រាប់បាល់សរុប១៦។

ជាពិសេសនៅសប្តាហ៍ទី៤ នៅទឹកដី Anfield ក្រោមក្រសែលភ្នែកអ្នកគាំទ្រប្រមាណជាង៥ម៉ឺននាក់ ម្ចាស់ផ្ទះ Liverpool បានលត់ AFC Bournemouth យ៉ាងចាស់ដៃក្នុងលទ្ធផល ៩-០ ធ្វើឲ្យលោក Scott Parker អស់ការងារមុនគេនៅ English Premier League។

ក្រៅពី AFC Bournemouth បច្ចុប្បន្នមានក្រុមចំនួន៣ផ្សេងទៀតដែលប្រកួតមិនទាន់ស្គាល់ជ័យជម្នះជូនអ្នកគាំទ្រឡើយពោលគឺមានដូចជា Everton, Wolves និង Leicester City។

សម្រាប់សប្តាហ៍ទី៥ នៅថ្ងៃទី០១ ខែកញ្ញា ម៉ោង១:៣០នាទីរំលងអធ្រាត្រ AFC Bournemouth ត្រូវជួបជាមួយ Wolver នៅកីឡដ្ឋាន Vitality៕

Share.