ការពិតទៅកញ្ញា ប៉ូ គីមថេងសុតធីតា បានបញ្ចប់តំណែងជា Miss Grand 2021  ត្រឹមពេលដែលរាជិនីបវរកញ្ញាឯកដ៏អស្ចារ្យឆ្នាំ២០២២ ឡើងកាន់តំណែងបន្ត នោះគឺបានទៅលើកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាម្ចាស់មកុដ Miss Grand Cambodia 2022 ដ៏ស័ក្ដសម។

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍីមានវ័យត្រឹមតែ២៣ឆ្នាំតែប៉ុណ្ណោះ កញ្ញាគឺជាបេក្ខភាពបវរកញ្ញាដែលមានកំពង់ ១៧៧ សង់ទីម៉ែត្រ សាច់សខ្ចី ដងខ្លួនស្រឡូនស្អាត រាងខ្ពស់ស្រឡះ កិរិយាមាយាទរម្យទមតាមបែបផែនច្បាប់ជានារីខ្មែរ សមត្ថភាពចំណេះដឹងពោរពេញដោយថាមពល​ ដែលគ្រប់គ្នាអាចនិយាយបានថា មិនចាញ់ម្ចាស់មកុដឆ្នាំ 2021 ឡើយ។ នៅពេលទទួលមកុដភ្លាម អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ម្ចាស់ Miss Grand 2021 មិនបានឡើងមកផ្ទេរបំពាក់មកុដឱ្យម្ចាស់តំណែងថ្មីនេះទេ ប៉ុន្តែត្រូវជំនួសដោយអ្នករៀបចំកម្មវិធីទៅវិញ។ ចំណុចនេះបានប្រទាក់ក្រឡាគ្នាឱ្យមានការសង្ស័យជាច្រើនជាចំណុច ថាតើម្ចាស់ឆ្នាំចាស់បាត់ទៅណា? ឬក៏ម្ចាស់ឆ្នាំចាស់បានទទួលមកុដរបស់ខ្លួនផ្ដាច់មុខ និងមិនអាចបន្តមកបំពាក់មកុដឱ្យម្ចាស់តំណែងឆ្នាំថ្មីឬយ៉ាងណា? ទោះជាយ៉ាងណា ខាងអ្នករៀបចំនៅមិនទាន់មានការបកស្រាយអ្វីទាំងអស់។

ក្រោយបញ្ចប់ការប្រកួត Miss Grand Cambodia 2022 គេស្រាប់តែឃើញកញ្ញា ប៉ូ គីមថេងសុតធីតា ម្ចាស់មកុដឆ្នាំចាស់ពន្លយសារមកថា ៖ «ការបើកសន្លឹកទំព័រមេរៀនជីវិតថ្មីនឹងត្រូវបានចាប់ផ្តើម ! ហើយគ្រប់ចុងបញ្ចប់នៃទំព័រមេរៀនគឺវាតែងតែបញ្ចប់ទៅដោយមានន័យបំផុត! វាប្រៀបដូចទៅនឹងការដែរនាងខ្ញុំបញ្ចប់នូវការកាន់តំណែងជា MGC2021 តែវាមានន័យពេញលេញដោយទទួលបានការស្រលាញ់ ឱ្យតម្លៃ អាណិតពីពុកម៉ែបងប្អូនចឹង! សង្ឈឹមថានាងខ្ញុំនឹងនូវតែទទួលបាននៅគាំទ្រពីពុកម៉ែបងប្អូនជារហូត! »

មិនយូរប៉ុន្មានកញ្ញាក៏បង្ហោះរូបភាពជាច្រើនសន្លឹក ដែលស្ដែងឱ្យឃើញថា កញ្ញាបែរជារត់ទៅស្លៀកសពាក់ស ហើយស្វែងរកទីរំងាប់អារម្មណ៍ រំងាប់ចិត្ត ធ្វើយ៉ាងណាឱ្យជីវិតខ្លួនឯងមានពន្លឺឡើងវិញ តាមរយៈព្រះធម៌។  MGC2021 រូបនេះបានលើកឡើងថា ៖ «នត្ថិ សន្តិ បរំ សុខំ = មិនមានសុខណាស្មើក្តីស្ងប់  ចិត្តស្ងប់គឺជាចិត្តដ៍ប្រសើរ ចូរសាងអំពើរល្អអោយបានច្រើន ទើបជីវិតមានពន្លឺរស្មី »។ មូលហេតុពិត មិនត្រូវបាន សុតធីតា លាតត្រដាងឱ្យមហាជនដឹងទេ ថាការពិតមានរឿងអ្វីកើតឡើងចំពោះកញ្ញា។

យ៉ាងណាមិញ អ្នកគាំទ្របានត្រឹមតែបង្ហាញក្ដីបារម្ភ និងចូលរួមអនុមោទនាបុណ្យជាមួយកញ្ញា ប៉ូ គីមថេងសុតធីតា នៅលើបណ្ដាញសង្គមតែប៉ុណ្ណោះ និងជូនពរឱ្យកញ្ញាឆ្លងផុតដំណាក់កាលលំបាកក្នុងជីវិតនេះ ហើយបន្តដំណើរដោយភាពជោគជ័យ៕

Share.