ក្រោយចាកចេញពីក្លិបតោខៀវ Chelsea ទៅកាន់ក្លិបចាស់ RB Leipzig ខ្សែប្រយុទ្ធ​ Timo Werner ហាក់បង្ហាញទម្រង់លេងបានល្អជាងមុនពោលគឺអាចស៊ុតបញ្ចូលទី៣គ្រាប់ និងបញ្ជូនបាល់១លើក ជួយឲ្យក្រុម RB Leipzig យកឈ្នះ Teutonia Ottensen ក្នុងលទ្ធផល ៨-០ ពានរង្វាន់ DFB Pokal។

ពោលគឺក្លិបតោខៀវ Chelsea និង RB Leipzig បានព្រមព្រៀងក្នុង​លក្ខខណ្ឌ​ខ្ចី​ជើងរយ:ពេលវែង និងជម្រើសទិញ Timo Werner ផ្តាច់ត្រលប់ទៅប្រទេសអាល្លឺម៉ង់វិញក្នុង​តម្លៃ​ប្រមាណ​ ២០លាន​ដុល្លារ​។

ខណ:តោខៀវ Chelsea បានរងបរាជ័យជាលើកទី២ នៅក្របខណ្ឌកំពូលរបស់ប្រទេសអង់គ្លេស English Premier League រដូវកាល ២០២២/២៣ ក្រោមថ្វីជើង Southampton ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន St. Mary’s សប្តាហ៍ទី៥។

រីឯកាលពីសប្តាហ៍ទី៣ ក្រុមរបស់លោក Thomas Tuchel បានប្រកួតចាញ់ Leeds United ក្នុងលទ្ធផល ៣-០ នៅទឹកដី Elland Road។ បច្ចុប្បន្ន Chelsea កំពុងស្ថិតនៅលេខរៀងទី៨ ឆ្លងកាត់៥ប្រកួត ឈ្នះ២ ស្មើ១ និងចាញ់២ មាន៧ពិន្ទុនៅក្នុងដៃ៕

Share.