ខ្សែប្រយុទ្ធ Nick Taylor កូនកាត់ខ្មែរ-អាមេរិក វ័យ២៣ឆ្នាំ កម្ពស់១.៧៨ម៉ែត្រ ដែលមានម្តាយជាជនជាតិខ្មែរ និងឪពុកជនជាតិអាមេរិក បច្ចុប្បន្នកំពុងប្រកពអាជីពក្នុងក្រុម Orlando City B នៃលីគលំដាប់ទី៣ MSL Next Pro របស់ប្រទេសសហរដ្ឋអាមេរិក។ រូបគេគឺជាថ្នាលយុវជនរបស់ក្រុម Dallas Texans, New Mexico Lobos, SMU Mustangs និង UCF Knights មុនផ្លាស់មកកាន់ Orlando City B នៅដើមឆ្នាំ ២០២២។

ពេល​នេះត្រូវបានលោក Keisuke Honda កោះហៅចូលក្រុមជម្រើសជាតិកម្ពុជា​ ដើម្បី​ធ្វើតេស្ដកាយសម្បទានៅថ្ងៃទី​១៣ ខែកញ្ញា​ ឆ្នាំ២០២២ ដើម្បីត្រៀមសម្រាប់ការប្រកួត​ “មិត្តភាពអន្តរជាតិ MinebearMitsumi” ទល់នឹងក្រុមជម្រើសជាតិបង់ក្លាដែស នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ៕

Share.