ក្លិបបាល់ទាត់ Manchester United ក្រោមការដឹកនាំរបស់លោក Erik ten Hag បន្តធ្វើបានល្អដោយឈ្នះ៣ប្រកួតជាប់ៗគ្នា ព្រមទាំងបិទមិនឲ្យគូប្រកួតស៊ុតបញ្ចូលទី២ប្រកួតជាប់គ្នាផងដែរ បន្ទាប់ពីដាក់ខ្សែការពារ Varane និង Martinez នៅតំបន់កណ្តាល ខណ: Harry Maguire នៅកៅអីបម្រុង។

៣ប្រកួតចុងក្រោយរបស់ Man United៖
– Leicester City 0-1 Man United
– Southampton 0-1 Man United
– Man United 2-1 Liverpool។

ខណ: Arsenal របស់លោក Mikel Arteta ក៏មិនធម្មតានៅឆ្នាំនេះ ពោលគឺឆ្លងកាត់៥ប្រកួត ឈ្នះទាំង៥ប្រកួត មាន១៥ពិន្ទុពេញ ឈរកំពូលតារាង English Premier League ២០២២-២៣ បណ្តោះអាសន្នគិតត្រឹមសប្តាហ៍ទី៥។

គួរដឹងថានៅថ្ងៃអាទិត្យ ទី៤ ខែកញ្ញា សប្តាហ៍ទី៦ ក្លិបបាល់ទាត់ Man United និងត្រូវជួប Arsenal វេលាម៉ោង ១០:៣០នាទីយប់ នៅកីឡដ្ឋាន Old Trafford៕

Share.