យោងតាមការចុះផ្សាយរបស់លោក Fabrizio Romano បានឲ្យដឹងថាខ្សែប្រយុទ្ធសញ្ជាតិហ្គាបុង Pierre Aubameyang យល់ព្រមចាកចេញពីក្រុម FC Barcelona ទឹកដីនៃប្រទេសអេស្ប៉ាញ ផ្លាស់ទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេលដោយចូលរួមជាមួយក្លិបតោខៀវ Chelsea ក្នុងតម្លៃ១៤លានអឺរ៉ូ កិច្ចសន្យារយៈពេល២ឆ្នាំ និងជម្រើសបន្តកុងត្រារយៈពេល១ឆ្នាំបន្ថែមទៀត។

ស្របពេលដែល Marcos Alonso បានចាកចេញពី Chelsea ទៅកាន់ Barcelona ដោយការយល់ព្រមទាំងសងខាង។ ខណៈខ្សែបម្រើការពារ Zakaria ក៏ចូលរួមជាមួយក្រុមតោខៀវChelsea ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Juventus ជាមួយកិច្ចសន្យាទិញផ្តាច់ ៣០លានអឺរ៉ូ។

គួរដឹងផងដែរក្លិបតោខៀវ Chelsea ដែលមានលោក Todd Boehly ជាម្ចាស់ក្លិបបានចំណាយទឹកប្រាក់ប្រមាណ ២៥១លានផោន ច្រើនជាងគេនៅក្នុងលីគអង់គ្លេស Premier League 2022-23 នៃទីផ្សារដោះដូររដូវក្តៅនេះមានដូចជា៖
– Raheem Sterling ផ្ទេរពី Manchester City ក្នុងតម្លៃ ៥០លានផោន
– Kalidou Koulibaly ផ្ទេរពី Napoli ក្នុងតម្លៃ ៣៣លានផោន
– Marc Cucurella ផ្ទេរពី Brighton ក្នុងតម្លៃ ៦០លានផោន
– Cesare Casadei ផ្ទេរ​ពី Inter Milan ក្នុង​តម្លៃ​១២​លាន​ផោន
– Carney Chukwuemeka ផ្ទេរពី Aston Villa ក្នុងតម្លៃ ២០លានផោន
– Wesley Fofana ផ្ទេរពី Leicester City ក្នុងតម្លៃ ៧០លានផោន៕

Share.