ខ្សែបម្រើវ័យ​ក្មេង​ អេម ផលនិត ហៅកាត់ Mrr Ploy វិវត្តន៍​ខ្លួន​ពី​ក្មេង​រើស​បាល់​ និងរៀបឥវ៉ាន់ហ្វឹកហាត់ នៅ​កីឡដ្ឋាន​ស្តាត​ចាស់​ ក្លាយទៅ​ជា​កីឡាករ​អាជីពនៅក្លិបបាល់ទាត់នគរបាលជាតិ និងត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំសម្រាប់ការធ្វើតេស្ដកាយសម្បទា។

ខាងក្រោមនេះគឺជាបញ្ជីរាយនាមបឋមទាំង៣៥រូប៖

ក្រោមការដឹកនាំរបស់លោក អ៊ុង កនយ៉ានិត កីឡាករ អេម ផលនិត អាចបង្ហាញខ្លួននៅលើទីលានចំនួន ៤១៧នាទី’ ជាប់ជម្រើស១១នាក់៩លើក និងស៊ុតបញ្ចូលទីបាន១គ្រាប់។

ខាងក្រោមនេះគឺជាការបង្ហាញខ្លួនរបស់កីឡាករ អេម ផលនិត ឲ្យក្លិបបាល់ទាត់នគរបាលជាតិ៖
សប្តាហ៍ទី១ ជំនួប៖ សូលទីឡូអង្គរ ០-១ នគរបាលជាតិ
ប្តូរចូលនៅនាទី ៥៥’
សប្តាហ៍ទី២ ជំនួប៖ នគរបាលជាតិ ៤-១ អាស៊ីអឺរ៉ុប
ប្តូរចូលនៅនាទី ៧២’
សប្តាហ៍ទី៣ ជំនួប៖ អគ្គិសនីកម្ពុជា ០-០ នគរបាលជាតិ
ប្តូរចូលនៅនាទី ៨៥’
សប្តាហ៍ទី៤ ជំនួប៖ នគរបាលជាតិ ១-៤ កោះកុង អេហ្វស៊ី
ប្តូរចូលនៅនាទី ៨៣’
សប្តាហ៍ទី៥ ជំនួប៖ Next Step ០-២ នគរបាលជាតិ
លេងបាន៨៣នាទី’

សប្តាហ៍ទី៦ ជំនួប៖ នគរបាលជាតិ ៣-០ សាលាកីឡាបាល់ទាត់ជាតិ U18
លេងបាន៩០នាទី’ (ស៊ុតបញ្ចូលទី១គ្រាប់ នៅនាទី៥៥’)
សប្តាហ៍ទី៧ ជំនួប៖ ខេត្តត្បូងឃ្មុំ ១-៣ នគរបាលជាតិ
ប្តូរចូលនៅនាទី៦៦’
សប្តាហ៍ទី៨ ជំនួប៖ នគរបាលជាតិ ៩-១ ខេត្តបន្ទាយមានជ័យ
លេងបាន៦៣នាទី’
សប្តាហទី៩ ជំនួប៖ នគរបាលជាតិ ៤-០ សៀមរាប
លេងបាន៧២នាទី’
សប្តាហទី១០ ជំនួប៖ ព្រៃវែង អេហ្វស៊ី ២-០ នគរបាលជាតិ
លេងបាន៦៨នាទី’
សប្តាហ៍ទី១១ ជំនួប៖ នគរបាលជាតិ ១-២ ISI ដង្កោសែនជ័យ
គ្មានឈ្មោះលេង
សប្តាហ៍ទី១២ ជំនួប៖ នគរបាលជាតិ ១-១ សូលទីឡូអង្គរ
លេងបាន៧៧នាទី’
សប្តាហ៍ទី១៣ ជំនួប៖ អាស៊ីអឺរ៉ុប ១-១ នគរបាលជាតិ
លេងបាន៨៤នាទី’

សប្តាហ៍ទី១៤ ជំនួប៖ នគរបាលជាតិ ២-១ អគ្គិសនីកម្ពុជា
ប្តូរចូលនៅនាទី៩០+៥’
សប្តាហ៍ទី១៥ ជំនួប៖ កោះកុង អេហ្វស៊ី ២-៤ នគរបាលជាតិ
លេងបាន៦៥នាទី’
សប្តាហ៍ទី១៦ ជំនួប៖ នគរបាលជាតិ ៣-១ Next Step
លេងបាន៧០នាទី’
សប្តាហ៍ទី១៧ ជំនួប៖ សាលាបាល់ទាត់ជាតិ U18 ០-៣ នគរបាលជាតិ
លេង៩០នាទី’ពេញ។

សម្រាប់បញ្ជីរាយនាមបឋមរបស់ក្រុមកីឡាករអាយុក្រោម២៣ឆ្នាំ ដែលនឹងត្រូវកោះហៅសម្រាប់ការធ្វើតេស្ដកាយសម្បទានៅថ្ងៃទី​១៣ ខែកញ្ញា​ ឆ្នាំ២០២២ ដើម្បីត្រៀមសម្រាប់ការប្រកួត​មិត្តភាពអន្តរជាតិ ទល់នឹងក្រុមជម្រើសជាតិជប៉ុនអាយុក្រោម២៣ឆ្នាំ នៅថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ២០២២៕

Share.