នៅព្រឹកថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា ឆ្នាំ២០២២ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ប្រកាសចែកផ្លូវជាមួយកីឡាករ Emmanuel Junior Mbarga Nkene ដោយមាន​ការ​យល់ព្រម​ទាំង​សង​ខាងក្នុងការបញ្ចប់កិច្ចសន្យា។

ខ្សែប្រយុទ្ធសញ្ជាតិកាមេរូន វ័យ២៣ឆ្នាំ កម្ពស់១.៧០ម៉ែត្ររូបនេះបានចូលរួមជាមួយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កាលពីជើងទី២ នៃលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២១។ ខណ:រដូវកាលឆ្នាំ២០២២នេះ Emmanuel Mbarga ស៊ុតបញ្ចូលទីបាន២គ្រាប់ និង Assists បាន៧ដង។

គួរដឹងថាខ្សែប្រយុទ្ធស្លាប Emmanuel Mbarga គឺជាម្ចាស់ពានកីឡាករឆ្នើមប្រចាំខែមីនា (CAMBODIAN PREMIER LEAGUE MVP OF THE MONTH) ដោយទទួលបានរង្វាន់ម៉ូតូថ្មីស្រឡាងពីក្រុមហ៊ុន Suzuki ក្នុងក្របខណ្ឌពានរង្វាន់លីគកំពូលកម្ពុជា។

បច្ចុប្បន្នក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Conor Nestor កំពុងស្ថិតនៅកំពូលតារាង គិតត្រឹមសប្តាហ៍ទី១៧ នៃលីគកំពូលកម្ពុជា ដោយឆ្លងកាត់១៧ប្រកួត ឈ្នះ១២ ស្មើ៣ និងចាញ់២ មាន៣៩ពិន្ទុ៕

Share.