ក្រុមបិសាចក្រហម Manchester United ក្រោមការដឹកនាំរបស់លោក Erik ten Hag បានបញ្ចប់កំណត់ត្រាមិនចាញ់សោះរបស់ Arsenal ក្នុងលទ្ធផល ៣-១ នៅក្របខណ្ឌ English Premier League រដូវកាល ២០២២/២៣ សប្តាហ៍ទី៦ នៅទឹកដី Old Trafford។

ជ័យជម្នះ​ ៣ទល់​១​ របស់ក្រុម Man United លើ​ក្រុមកាំភ្លើងធំ Arsenal ​រកគ្រាប់បាល់បាន​ដោយ Antony និង Marcus Rashford ២គ្រាប់​ម្នាក់ឯង ខណៈមួយគ្រាប់​របស់ Arsenal រក​បាន​ដោយ​ Bokayo Saka។

៤ប្រកួតចុងក្រោយរបស់ Man United៖
– Leicester City 0-1 Man United
– Southampton 0-1 Man United
– Man United 2-1 Liverpool
– Man United 3-1 Arsenal។

បច្ចុប្បន្ន Arsenal របស់លោក Mikel Arteta នៅតែបន្តឈរកំពូលតារាងដដែលពោលគឺឆ្លងកាត់៦ប្រកួត ឈ្នះទាំង៥ប្រកួត និងចាញ់១ មាន១៥ពិន្ទុ ខណ: Man United ស្ថិតនៅលេខ៥ ពីការលេង ៦ប្រកួត ឈ្នះ៤ និងចាញ់២ មាន១២ពិន្ទុ៕

Share.