ក្រុម​បាល់ទាត់​យុវជន​ក្រោម​អាយុ​១៨ឆ្នាំ​ វិសាខា​ គ្រង​ជេីង​ឯក​យុវជន​ថ្នាក់​ជាតិ​ឆ្នាំ២០២២​ ក្រោយ​យកឈ្នះក្រុម​ភ្នំពេញ​ក្រោន​ វគ្គផ្តាច់ព្រ័ត្រ​ ៣-១​ រសៀល​ថ្ងៃ​អាទិត្យ​ ទី៤ ខែកញ្ញា​ នៅ​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី។

លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
– វិសាខា អេហ្វស៊ី ៤-០ ខេត្តបន្ទាយមានជ័យ
– ភ្នំពេញក្រោន ៤-០ សាលាកីឡាបាល់ទាត់ជាតិ។

វគ្គផ្តាច់ព្រ័ត្រ៖
– វិសាខា អេហ្វស៊ី ៣-១ ភ្នំពេញក្រោន។

ខណ:ក្រុមបាល់ទាត់យុវជនក្រោមអាយុ១៥ឆ្នាំ Tiffy Army FC គ្រងជើងឯកយុវជនថ្នាក់ជាតិឆ្នាំ២០២២ ក្រោយយកឈ្នះក្រុមខេត្តស្វាយរៀង ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៤-២ បន្ទាប់ពីស្មើគ្នានៅម៉ោងធម្មតា៩០នាទី ១-១ នៅ​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី។

លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
– ណាហ្គាវើលដ៍កំពង់ស្ពឺ ០-២ Tiffy Army FC
– អង្គរថាយហ្គឺរ ០-០ (៦-៧) សាលាតម្រង់ទិសខេត្តស្វាយរៀង។

វគ្គផ្តាច់ព្រ័ត្រ៖
– Tiffy Army FC ១-១ (៤-២) សាលាតម្រង់ទិសខេត្តស្វាយរៀង៕

Share.