ក្រុម​បាល់ទាត់​ Celtic នឹងត្រូវ​បើក​ទ្វា​កីឡដ្ឋាន Celtic Park ក្នុង​ទីក្រុង Glasgow ប្រទេសស្កុតឡេន របស់​ខ្លួន​ទទួល​ក្រុម Real Madrid របស់​អេស្ប៉ាញ ក្នុង​វគ្គ​ជម្រុះ​ពូល F នៃ​​ពានរង្វាន់​ជើង​ឯក​ទ្វីប​អឺរ៉ុប 2022–23 UEFA Champions League នៅ​វេលា​ម៉ោង​​២​រំលង​អាធ្រាត្រ​យប់​ថ្ងៃ​អង្គារ ឈានចូលព្រឹកថ្ងៃពុធ ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២២។

ក្រុម Celtic ក្រោមការដឹកនាំរបស់លោក Ange Postecoglou បច្ចុប្បន្នមានវ័យ៥៧ឆ្នាំ មកពីក្របខណ្ឌ Scottish Premiership របស់ប្រទេសស្កុតឡេនដោយ ដឹកនាំ៦ប្រកួត ឈ្នះទាំង៦ មាន១៨ពិន្ទុពេញ ឈរកំពូលតារាងបណ្តោះអាសន្ន។

ចំណែក​ក្រុម Real Madrid ក្រោមការដឹកនាំរបស់លោក Carlo Ancelotti បច្ចុប្បន្នមានវ័យ៦៣ឆ្នាំ មកពីក្របខណ្ឌ Laliga របស់ប្រទេសអេស្ប៉ាញដោយ ដឹកនាំ៤ប្រកួត ឈ្នះទាំង៤ មាន១២ពិន្ទុ ឈរកំពូលតារាងបណ្តោះអាសន្ន។

ឆ្នាំ១៩៨០

ជំនួប៣លើកចុងក្រោយរបស់ក្រុមទាំង២៖
– ថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩៨០ Real Madrid ៣-០ Celtic (ពាន UCL វគ្គ៨ក្រុមចុងក្រោយជើងទី២)
– ថ្ងៃទី៦ ខែមីនា ឆ្នាំ១៩៨០ Celtic ២-០ Real Madrid (ពាន UCL វគ្គ៨ក្រុមចុងក្រោយជើងទី១)
– ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១២ Real Madrid ២-០ Celtic (មិត្តភាព)។

ឆ្នាំ២០១២

កីឡាករ​​ទំនងជាប់​ជម្រើស១១នាក់នៅយប់នេះរបស់ក្រុមទាំង២៖
Celtic ទម្រង់លេង ៤-៣-៣៖
អ្នកចាំទី៖ Joe Hart
ខ្សែការពារ៖ Josip Juranovic, Carter-Vickers, Moritz Jenz, Greg Taylor
ខ្សែបម្រើ៖ Matt O’Riley, Callum McGregor, Reo Hatate
ខ្សែប្រយុទ្ធ៖ Liel Abada, Giorgos Giakoumakis និង Jota។

Real Madrid ទម្រង់លេង ៤-៤-២៖
អ្នកចាំទី៖ Thibaut Courtois
ខ្សែការពារ៖ Dani Carvajal, Eder Militao, Antonio Rudiger, Ferland Mendy
ខ្សែបម្រើ៖ Luka Modric, Tchouameni, Toni Kroos, Valverde
ខ្សែប្រយុទ្ធ៖ Karim Benzema, Vinicius Junior។

គូ​ប្រកួត​ផ្សេង​ទៀត​តាម​ល្វែង​ម៉ោង 20:00 BST៖

Share.