ក្រុមបាល់ទាត់ Dinamo Zagreb របស់ប្រទេសក្រូអាច ក្រោមការដឹកនាំរបស់លោក Ante Čačić បានយកឈ្នះតោខៀវ Chelsea ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Stadion Maksimir វគ្គជម្រុះពូល E ពានរង្វាន់​ជើង​ឯក​ទ្វីប​អឺរ៉ុប UEFA Champions League 2022–23។

ខាងក្រោមជាលទ្ធផលរបស់ក្រុម Dinamo Zagreb ទាំងឈុត U19, U21 និងឈុតធំ៖
-ឈុតធំ Dinamo Zagreb ១-០ Chelsea
– ឈុត U21 Chelsea ១-៤ Dinamo Zagreb
– ឈុត U19 Chelsea ២-៤ Dinamo Zagreb។

គួរដឹងផងដែរក្លិបតោខៀវ Chelsea ដែលមានលោក Todd Boehly ជាម្ចាស់ក្លិបបានចំណាយទឹកប្រាក់ប្រមាណ ២៥១លានផោន ច្រើនជាងគេនៅក្នុងលីគអង់គ្លេស Premier League 2022-23 នៃទីផ្សារដោះដូររដូវក្តៅនេះមានដូចជា៖
– Raheem Sterling ផ្ទេរពី Manchester City ក្នុងតម្លៃ ៥០លានផោន
– Kalidou Koulibaly ផ្ទេរពី Napoli ក្នុងតម្លៃ ៣៣លានផោន
– Marc Cucurella ផ្ទេរពី Brighton ក្នុងតម្លៃ ៦០លានផោន
– Cesare Casadei ផ្ទេរ​ពី Inter Milan ក្នុង​តម្លៃ​១២​លាន​ផោន
– Carney Chukwuemeka ផ្ទេរពី Aston Villa ក្នុងតម្លៃ ២០លានផោន
– Wesley Fofana ផ្ទេរពី Leicester City ក្នុងតម្លៃ ៧០លានផោន៕

Share.