ក្រុមបាល់ទាត់ Down Town Sport បានជ្រុះចេញពីពានរង្វាន់​បាល់ទាត់​ហ្វូតសាល​កម្រិត​អាស៊ាន 2022 AFF Futsal Championship បន្ទាប់ពីចាញ់ម្ចាស់ផ្ទះ Hongyen Thakam Futsal Club ដោយលទ្ធផល ១១-២ កាលពីយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២។

ខាងក្រោមនេះគឺជាលទ្ធផល៣ប្រកួតក្នុងពូល A របស់ក្រុមបាល់ទាត់ Down Town Sport៖
– Bintang Timur Surabaya របស់ឥណ្ឌូនេស៊ី ១២-២ Down Town Sport
– Down Town Sport ៨-៤ Perwira របស់ប្រ៊ុយណេ
– Hongyen Thakam របស់ថៃ ១១-២ Down Town Sport

តារាងចំណាត់ថ្នាក់ពូល A៖
1. Hongyen Thakam (ថៃ) លេង៣ប្រកួត ឈ្នះ៣ មាន៩ពិន្ទុពេញ
2. Bintang Timur Surabaya (ឥណ្ឌូនេស៊ី) លេង៣ប្រកួត ឈ្នះ២ និងចាញ់១ មាន៦ពិន្ទុ
3. Down Town Sport (កម្ពុជា) លេង៣ប្រកួត ឈ្នះ១ និងចាញ់២ មាន៣ពិន្ទុ
4. Perwira (ប្រ៊ុយណេ) លេង៣ប្រកួត ចាញ់ទាំង៣។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
– ថ្ងៃទី៨ ខែកញ្ញា វេលាម៉ោង ២:៣០នាទីរសៀល Hongyen Thakam (ថៃ) vs Selangor MAC (ម៉ាឡេស៊ី)
– ថ្ងៃទី៨ ខែកញ្ញា វេលាម៉ោង ៥:០០នាទីល្ងាច Sahako (វៀតណាម) vs Bintang Timur Surabaya (ឥណ្ឌូនេស៊ី)៕

Share.