ក្រុម​បាល់ទាត់​ហ្វូតសាល​ជម្រើស​ជាតិ​​ឥណ្ឌូនេស៊ី បាន​យក​ឈ្នះ​លើ​ក្រុម​​កូរ៉េខាងត្បូង ដោយ​លទ្ធផល​៦ទល់២ ក្នុង​ពានរង្វាន់ MNC International Futsal Cup 2022 លើ​ទីលាន​ Gor Amongragaក្នុង​តំបន់​Yogyakarta ប្រទេស​ឥណ្ឌូណេស៊ី។

ពានរង្វាន់ MNC International Futsal Cup 2022 មាន​ក្រុម​ចូលរួម​ចំនួន​៤​រួម​មាន​ជម្រើស​ជាតិ​ឥណ្ឌូនេស៊ី, ជម្រើស​ជាតិ​កូរ៉េខាងត្បូង, Selangor TOT (ម៉ាឡេស៊ី) និង Thammasat Stallion (ថៃ)។ ចំណែក​កម្មវិធី​ប្រកួត​មាន៖
៦ កញ្ញា​២០២២ ឥណ្ឌូណេស៊ី ៦-២ កូរ៉េខាងត្បូង
៧ កញ្ញា ២០២២ ឥណ្ឌូណេស៊ី ប៉ះ Selangor TOT
៨ កញ្ញា ២០២២ Thammasat Stallion ប៉ះ ឥណ្ឌូណេស៊ី

Share.