Marc Cucurella

ការប្រកួតបើកឆាកក្របខណ្ឌ UEFA Champion League 2022-23 សប្ដាហ៍ដំបូង ជើងទី១ ក្នុងវគ្គជម្រុះតាមពូល បានបញ្ចប់ចំនួន៨គូកាលពីយប់មិញ ខណ:កីឡាករ Mislav Orsic របស់ក្លិប Dinamo Zagreb ស៊ុតបញ្ចូលទីគ្រាប់បាល់ដំបូងគេក្នុងឆ្នាំនេះ នៅនាទី១៣’ ទល់នឹងក្រុមតោខៀវ Chelsea។

Wesley Fofana

ខាងក្រោមនេះគឺជាលទ្ធផលការប្រកួតយប់មិញនេះ៖
– Dinamo Zagreb ១-០ Chelsea
– Dortmund ៣-០ Copenhagen
– Salburg ១-១ AC Milan
– Leipzig ១-៤ Shaktar
– Celtic ០-៣ Real Madrid
– PSG ២-១ Juventus
– Benfica ២-០ Maccabi Haifa
– Sevilla ០-៤ Manchester City។

ខណ:កីឡាករចំនួន២រូប Wesley Fofana ផ្ទេរពី Leicester City ក្នុងតម្លៃ ៧០លានផោន និង Marc Cucurella ផ្ទេរពី Brighton ក្នុងតម្លៃ ៦០លានផោន បង្ហាញខ្លួនលើកដំបូងនៅក្នុងក្របខណ្ឌ UEFA Champion League កាលពីយប់ឲ្យក្រុមតោខៀវ Chelsea។

Raphinha

ខាង​ក្រោម​ជា​គូ​ប្រកួត​ទាំង​៨​នៅ​យប់​នេះ​៖
– Frankfurt vs Sporting CP វេលាម៉ោង ១១:៤៥នាទីយប់ នៅកីឡដ្ឋាន Deutsche Bank Park
– Ajax vs Rangers វេលាម៉ោង ១១:៤៥នាទីយប់ នៅកីឡដ្ឋាន Johan Cruijff ArenA
– Napoli vs Liverpool វេលាម៉ោង ២:០០រំលងអធ្រាត្រ នៅកីឡដ្ឋាន Diego Armando Maradona
– Atlético vs Porto វេលាម៉ោង ២:០០រំលងអធ្រាត្រ នៅកីឡដ្ឋាន Metropolitano
– Club Brugge vs Leverkusen វេលាម៉ោង ២:០០រំលងអធ្រាត្រ នៅកីឡដ្ឋាន Jan Breydel
– Barcelona vs Plzeň វេលាម៉ោង ២:០០រំលងអធ្រាត្រ នៅកីឡដ្ឋាន Spotify Camp Nou
– Inter Milan vs Bayern Munich វេលាម៉ោង ២:០០រំលងអធ្រាត្រ នៅកីឡដ្ឋាន Giuseppe Meazza
– Tottenham vs Marseille វេលាម៉ោង ២:០០រំលងអធ្រាត្រ នៅកីឡដ្ឋាន Tottenham Hotspur។

Fabio Carvalho

ដោយឡែកយប់នេះ​កីឡាករ​ចំនួន​៣រូបដែលមានដូចជា៖ Fabio Carvalho (Liverpool), Richarlison (Tottenham Hotspur) និង Raphinha (Barcelona) នឹងបង្ហាញខ្លួនលើកដំបូងនៅក្នុងក្របខណ្ឌ UEFA Champion League ក្រោយផ្លាស់ប្តូរក្លិបអំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅ៕

Richarlison


Share.