មុននេះបន្តិចតារាចម្រៀងស្រី ទេព បូព្រឹក្ស បានទម្លាយសារជាពិសេសទៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយកញ្ញាបានលើកឡើងថា ឆ្នាំនេះកញ្ញាមានកាដូពិសេសសម្រាប់ជូន G-Devith ដែលជាកាដូពិសេសក្នុងជីវិតតែម្ដង។ ក្នុងនោះដែរ ទេព បូព្រឹក្ស ក៏បានធ្លោយពាក្យថា ប៉ាប៉ាម៉ាម៉ា ដែលធ្វើឲ្យហ្វេនគ្រប់គ្នានឹកឆ្ងល់ ថា តារាចម្រៀងប្រុសស្រីមួយគូនេះត្រៀមយក Baby ឬយ៉ាងណា?

នៅយប់ថ្ងៃទី ៧ ខែកញ្ញានេះ ទេព បូព្រឹក្ស បានរៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់កញ្ញាថា៖ «Happy 6th year anniversary ❤️💛 ប៉ាប៉ា ម៉ាម៉ា🤣😛😘 ឆ្នាំនេះអូនមានកាដូពិសេសជូនបងណា ពិសេសក្នុងមួយជីវិតនេះតែម្តង ហ្វេនហ្វេនចង់ដឹងអត់😝🤣😘💛❤️ » ។

តាមការបញ្ជាក់ខាងលើនេះ គេអាចសន្និដ្ឋានបានថា ចំណងស្នេហ៍រវាងដ៏ស្អិតរមួតរបស់តារាចម្រៀងទាំងពីរដួងនេះ បានសាងឡើងរហូតដល់ប្រាំមួយឆ្នាំហើយ ក៏ប៉ុន្តែអ្នកទាំងពីរនៅមិនទាន់មានដំណឹងរៀបការនៅឡើយទេ។ នេះជាបញ្ហាចោទកាន់តែធ្វើឱ្យសេនសង្ស័យថា អ្នកទាំងពីររៀបការដោយស្ងាត់ស្ងាត់ឬយ៉ាងណា? ចម្លើយជុំវិញបញ្ហានេះនៅមិនទាន់មានការឆ្លើយបញ្ជាក់ពីសាមីខ្លួនឡើយ។

គេនៅចាំបានថា កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ តារាចម្រៀង G-Devith បានលុតជង្គង់សុំកញ្ញាទេព បូព្រឹក រៀបការម្ដងហើយ នៅលើឆាកប្រគំតន្ត្រី BOOSTRONG 2020 THE COUNTDOWN បន្ទាប់ពីច្រៀងចប់តែម្ដង។ នៅពេលនេះ ភាពផ្អែមល្ហែមរបស់អ្នកទាំងពីរបានធ្វើឱ្យហ្វេនរំជួលចិត្តយ៉ាងខ្លាំង។ ក្ដីស្រឡាញ់របស់អ្នកទាំងពីរមិនដែលលាក់លៀមហ្វេនម្ដងឡើយ ពួកគេតែងតែបង្ហោះរូបភាពផ្អែមល្ហែមជាងស្ករតាំងម៉ែនៅលើហ្វេសប៊ុកឱ្យហ្វេនដឹង រហូតមកទល់សព្វថ្ងៃនេះ។ អ្នកទាំងពីរក៏បានបង្ហាញដូចជារូបភាពកម្រង រូបភាព Pre-Wedding នៅលើកោះម៉ាឌីវផងដែរ តែមិនទម្លាយចំៗប្រាប់ហ្វេននោះទេ។

ទោះជាយ៉ាងណាក៏ដោយ ក៏ការគាំទ្ររបស់ហ្វេននៅតែស្រឡាញ់និងចូលចិត្តតារាចម្រៀងទាំងពីរដួងនេះ ហើយពួកគេរំពឹងថា បើទោះបីជាថ្ងៃណាមួយដែលអាយដលរបស់ពួកគេ រៀបការ ឬដឹងដំណឹងរៀបការនោះពួកគេនឹងត្រៀមខ្លួនក្នុងការអបអរសាទរផងដែរ។

Share.