នៅក្នុងការប្រគំតន្ត្រី Top 4 កាលពីរាត្រីថ្ងៃទី ៧ ខែកញ្ញា ដែលមានការចូលរួមពីតារាចម្រៀងពន្លកថ្មីទាំងបួនដួងពីកម្មវិធី Camboidan Idol រដូវកាលទី ៤ ដូចជា លីម តិចម៉េង ថុល សុភិទិ នាង ដាវីន និងគ្រូពេទ្យរូបសង្ហា ស៊ឹម ចាន់ពន្លឺ។

យ៉ាងណាមិញ នៅក្នុងវីដេអូបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក និង TikTok ស្ដែងឱ្យឃើញថា អាយដល ភិទិ បានធ្លោយមាត់បើកកកាយពី គ្រូពេទ្យសង្ហា ពន្លឺ ថា ៖ «ខ្ញុំដឹងថាបងស្រឡាញ់ប្រុសហើយ មិនបាច់បញ្ជាក់ទេ» ដែលត្រូវបានបង្ហោះព្រាត និងមានមហាជនចូលមក Comment វែកញែកលើកឡើងពីការ Bully នេះចំពោះលោកគ្រូពេទ្យសង្ហា ដែលជារឿងមិនសមរម្យ។

ក្រោយ Bully ទៅមករវាង ភិទិ និងពន្លឺ នៅលើឆាកហើយនោះ មហាជនបាន Comment ដោយវាយតម្លៃលើសុជីវធម៌ ​និង​អត្តចរិត​របស់ ភិទិ ដូចខាងក្រោមនេះទៅវិញ៖

ចុះហ្វេនគិតយ៉ាងណាចំពោះបញ្ហានេះ? បន្ទាប់ពីបានទស្សនានូវដេអូដែលបង្ហោះឡើងនៅលើបណ្ដាញសង្គម៖

Share.