សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា (E-Sports Federation Cambodia)​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីអំពី ប្រភេទ​វិញ្ញាសា​កីឡា​អេឡិចត្រូនិក ឬ ហៅ​ថា E-Sport ចំនួន​៩​ប្រភេទ​ផ្សេង​គ្នា​នឹង​ដាក់​ឱ្យ​អត្តពលិក​មក​ពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​លើកទី​៣២ ឆ្នាំ២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

បើ​តាម​​លិខិត​ផ្លូវការ​បញ្ជាក់​ពី​សហព័ន្ធ ថា​ប្រភេទ​វិញ្ញាសា​​ទាំង​៩​នោះ​មាន៖
១) AK2 (PC) វិញ្ញាសា​ក្រុម
២) AK2 (PC) វិញ្ញាសារ​ឯកតក្តជន
៣) PUBG Mobile វិញ្ញាសា​ក្រុម
៤) PUBG Mobile វិញ្ញាសា​ឯកតក្តជន
៥) Mobile Legends Bang Bang (Mobile) វិញ្ញាសា​ក្រុម​បុរស
៦) Mobile Legends Bang Bang (Mobile) វិញ្ញាសា​ក្រុម​នារី
៧) League of legends: Wild Ritt (Mobile) វិញ្ញាសា​បុរស
៨) League of legends: Wild Ritt (Mobile) វិញ្ញាសា​នារី
៩) Cross Fire (PC) វិញ្ញាសា​ក្រុម

ក្រុម​កម្ពុជា ចូលរួមប្រកួត E-Sport ក្នុង​កីឡា​ស៊ីហ្គេម​ នៅ​ហាណូយ កន្លង​ទៅ

កីឡា​ E-Sport ត្រូវ​បាន​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ ដាក់​បញ្ជូល​ក្នុង ព្រឹត្តិការ​កីឡា​ស៊ីហ្គេម​ចាប់​ពី​ឆ្នាំ​ ២០១៩ នៅ​ប្រទេស​ហ្វីលីពីន មក​ដោយ​ក្នុង​នោះ​មាន​​១២ ប្រភេទ​វិញ្ញាសា ធ្លាប់​បាន​ដាក់​ឱ្យ​ប្រកួត​ប្រជែង ក្នុង​នោះ​មាន​ដូចជា CrossFire, Dota 2, FIFA Online 4, Stacraft II, Garena Free Fire, Hearthstone, League of Legends, League Of Legends : Wild Rift, PUBG Mobile, Arena Of Valor, Mobile Legends : Bang Bang និង Tekken 7។

ប្រទេស​ ហ្វីលីពីន ធ្លាប់​ឈ្នះ​មេដាយ​មាស​រហូត​ដល់​ទៅ​៥ តាម​ពី​ក្រោយ​ដោយ​ថៃ និង​វៀតណាម ឈ្នះ​ម្នាក់​៤ ឥណ្ឌូណេស៊ី ឈ្នះ​បាន​២​និង​ម៉ាឡេស៊ី ឈ្នះ​បាន​១៕

Share.