ភ្នំពេញ៖ រថយន្តចំនួន២ គ្រឿងបុកគ្នាពេញទំហឹងត្រង់ចំនុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាត។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២ រំលងអធ្រាត្រឈានចូលថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២២ នៅចំណុចក្បែរវត្តនិរោធ តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ រថយន្តស៊េរីទំនើបម៉ាក MitSuBishi XFanDer ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2BC-1933 បើកបរដោយនារីចំនួន២ នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច។

លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានបេីបត់ឆ្លងផ្លូវ ស្របពេលនោះក៏មានរថយន្តម៉ាក Toyota Prius មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BH-9724 បើកដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត  ក្នុងល្បឿនលឿន ថែមទាំងខ្វះការប្រុងប្រយ័ត្ន ជាន់ ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តម៉ាក MitSuBishi XFanDer ចំខាងមុខចំហៀងស្តាំពេញទំហឹង បណ្ដាលឲ្យរងការរបកទឹកថ្នាំនិងក្រពឹតកាងរថយន្តបន្តិចបន្តួច។ ចំណែកឯរថយន្តម៉ាក Toyota Prius  ទទួលរងការខូច ខាតចំផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំ។

ក្រោយពេលកេីតហេតុភាគីទាំងពីរ បានសម្របសម្រួលគ្នាបញ្ចប់រឿងនៅកន្លែងកេីតហេតុ ដោយភាគីទាំងពីរសម្រេចយករថយន្តទៅធ្វេីការជួសជុលរៀងៗខ្លួន ៕

អត្ថបទ៖លី សុភ័ស្ត

Share.