ពានរង្វាន់​បាល់ទះ​ប្រចាំ​តំបន់​អាស៊ាន 2022 ASEAN Grand Prix មាន​ក្រុម​នារី​​ក្នុង​តំបន់​ចំនួន​៤ ប្រទេស​ចូលរួម​ប្រកួត​ប្រជែង ក្នុង​នោះ​មាន​ក្រុម​ហ្វីលីពីន,​ឥណ្ឌូណេស៊ី,​ថៃ និង​វៀតណាម ហើយ​ចាប់​ផ្តើម​ប្រកួត​ពី​ថ្ងៃ​តទៅ​ហើយ ដោយ​ធ្វើ​ឡើង​នៅ​ប្រទេស Nakhon Ratchasima ប្រទេស​ថៃ។

កម្មវិធី​ប្រកួត​សរុប​ព្រម​ទាំង​មាន​ផ្សាយផ្ទាល់​នៅ​លើ​ប៉ុស្ត៍​ទូរទស្សន៍ One 31 របស់​ថៃ​មាន៖
៩ កញ្ញា ២០២២៖
-ម៉ោង​៣រសៀល ឥណ្ឌូណេស៊ី ប៉ះ វៀតណាម
-ម៉ោង​៦ល្ងាច ថៃ ប៉ះ ហ្វីលីពីន
១០ កញ្ញា ២០២២៖
-ម៉ោង​៣រៀល វៀតណាម ប៉ះ ហ្វីលីពីន
-ម៉ោង​៦​ល្ងាច ឥណ្ឌូណេស៊ី ប៉ះ ថៃ
១១ កញ្ញា ២០២២៖
-ម៉ោង​៣រសៀល ហ្វីលីពីន ប៉ះ ឥណ្ឌូណេស៊ី
-ម៉ោង​៦ល្ងាច ថៃ ប៉ះ វៀតណាម

ពានរង្វាន់ ASEAN Grand Prix បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ​២០១៩ ដោយ​មាន​៤ប្រទេស​ចូលរួម ហើយ​កាល​នោះ​ជើង​ឯក​បាន​ទៅ​ថៃ ហើយ​ឥណ្ឌូណេស៊ី ខណៈ​ហ្វីលីពីន ឈរ​លេខ៣ និង​ក្រុម​វៀតណាម ឈរ​លេខ៤៕

Share.