កន្លងមកនេះ គេឃើញហ្វេនដេញដោលនាយ ពែកមី សុំការបំភ្លឺបន្ថែមថា ពិត ឬមិនពិត បន្ទាប់ពីមានការលើកឡើងថា មានភាពរូបភាពបែកធ្លាយមួយចំនួនៅលើតេលេក្រាម ដែលស្ដែងឱ្យឃើញលោកដេកឱបតារាស្រីស្អាតវ័យក្មេងម្នាក់ឈ្មោះ សីសី ។

យ៉ាងណាមិញ នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២២នេះ លោក ពែកមី បានដាច់ចិត្តបង្ហោះវីដេអូពេញទាំងស្រុងតែម្ដង ដើម្បីស្រាយចម្ងល់របស់ហ្វេន។ តាមរយៈវីដេអូក្រៅឆាកនេះ បានស្ដែងឱ្យឃើញថា លោកពិតជាដេកឱបកៀកកិតជាមួយតារាសម្ដែងសាច់សខ្ចីដូចបណ្ដូលចេក សីសី ក៏ប៉ុន្តែគ្រាន់តែជាប្លង់មួយនៅក្នុងរឿងប៉ុណ្ណោះ មិនមានអ្វីរោលរាលក្រៅសាច់រឿងនេះទេ។

លោក ពែកមី បានរៀបរាប់បន្ថែមថា ៖ «😇 មិនស្រួលទេ​ ខ្មាសផង​ អៀនផង​ តែដើម្បីបានលុយចិញ្ចឹមប្រពន្ធកូន​ មានតែទ្រាំ​ 😓 កាលនោះ​ ខ្ញុំចុកជើងណាស់​ ចង់តែយំទេ 😷»។ លោកបន្តថា ៖ «រឿង​ ៖​ លោកប្តី​ ! ថត2ឆ្នាំហើយ​ តាំងពីនៅធាត់83គីឡូរ​ 😆 មិនបានចាក់​ ដោយសាកូវីត​!​ ចាក់បញ្ចាំង​ នៅថ្ងៃ​ 22​ ខែ9 នេះហើយបងប្អូន❤️️»។

គួរដឹងថា​ ភាពយន្ត «លោកប្ដី» ជាប្រភេទរឿងដែលលាយលំឈុតឆាកកំប្លែង និងកម្សត់មួយចំនួន ដែលបង្កប់ដោយទស្សនៈអប់រំនៅក្នុងសង្គមគ្រួសារ។ ភាពយន្តត្រូវបានខកខានការបញ្ចាំងនៅក្នុងរោងដោយសារតែមានការរំខានពីជំងឺកូវីដ១៩។

ចូលមើលវីដេអូពេញ ៖

Share.