យោងតាមការចុះផ្សាយរបស់ Daily-Mail បានឲ្យដឹងថាក្លិបទាំង២០​ នៅក្របខណ្ឌកំពូល English Premier League ​​ចង់​ឱ្យ​មាន​ការ​ផ្អាក​ប្រកួត​នៅ​ចុង​សប្ដាហ៍​នេះ ​ដើម្បី​ជា​ការ​គោរព​ដល់ព្រះមហាក្សត្រីយ៍ Elizabeth ទី២ ដែលបានសោយទិវង្គត ក្នុងព្រះជន្ម៩៦ព្រះវស្សា ក្រោយសោយរាជ្យអស់រយៈពេល៧០ឆ្នាំ។

សប្តាហ៍ទី៧ ក្របខណ្ឌ Premier League នៅថ្ងៃទី១០-១១ ខែកញ្ញា មានចំនួន៩គូដូចជា៖
– Fulham vs Chelsea នៅកីឡដ្ឋាន Craven Cottage
– Bournemouth vs Brighton នៅកីឡដ្ឋាន Vitality 
– Southampton vs Brentford នៅកីឡដ្ឋាន St. Mary’s ​
– Liverpool vs Wolves នៅកីឡដ្ឋាន Anfield
– Leicester City vs Aston Villa នៅកីឡដ្ឋាន King Power​
– Manchester City vs Tottenham នៅកីឡដ្ឋាន Etihad 
– Arsenal vs Everton នៅកីឡដ្ឋាន Emirates 
– West Ham vs Newcastle នៅកីឡដ្ឋាន London 
– Crystal Palace vs Manchester United នៅកីឡដ្ឋាន Selhurst Park។

ស្ទើរតែគ្រប់កម្មវិធីកីឡាទាំងអស់នៅប្រទេសអង់គ្លេស ត្រូវបានលុបចោលតាំងពីយប់ថ្ងៃព្រហស្បតិ៍ រហូតដល់ព្រឹកថ្ងៃសុក្រនេះ ដូចជាការប្រកួតកីឡាវាយកូនហ្គោល BMW PGA Championship នៅ Wentworth Club៕

Share.