ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ បាក់ដៃឆ្វេងបន្ទាប់ពីជិះម៉ូតូហុងដាឌ្រីម ជ្រុលទៅបុករថយន្តTUNTRA បើកដោយជនជាតិចិន កំពុងឆ្លងផ្លូវ កាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ ចំណុចភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ យឹម ចិន្តា ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅ ភូមិវាលរហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JF-7966 ជាមធ្យបាយ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ
ជនរងគ្រោះជិះម៉ូតូ លឿនពីកើតទៅលិច លុះដល់ចំណុចកើតហេតុបានជ្រុលទៅបុករថយន្តម៉ាកTUNTRA ពណ៌ប្រផេះ ពាក់ស្លាកលេខ
ភ្នំពេញ 2AW-0677 បើកដោយជនជាតិចិន ពីលិចទៅកើត ឆ្លងផ្លូវពីត្បូងទៅជើង បណ្តាលឲ្យរងរបួសធ្ងន់ បាក់ដៃឆ្វេង ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាពរុករកនិងសង្គ្រោះ៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេក៊លក្រោយ ៕

អត្ថបទ÷ តាតុង សែនជ័យ

Share.