លោក ម៉ា​ ច័ន្ទបញ្ញា ដែលជាតារាចម្រៀងអាជីពមួយរូបនៅក្នុងប្រទេសកម្ពុជា កំពុងជួបរឿងសោកសៅយ៉ាងខ្លាំង រហូតចេញមកទម្លាយនៅលើហ្វេសប៊ុកឱ្យអ្នកគាំទ្របានដឹង។ នៅពេលនេះលោកបានត្រឹមសល់តែអនុស្សាវរីយ៍នឹងការចងចាំចំពោះអ្នកគាំទ្រ​ដែលបាត់​បង់​ជីវិត​ទាំង​វ័យ​ក្មេង​។

តារាចម្រៀងប្រុសរូបនេះ បានបង្ហោះសារ និងរៀបរាប់យ៉ាងក្ដុលក្ដួល ដោយលើកឡើងថា មានអ្នកគាំទ្រម្នាក់ដែលស្រឡាញ់ចូលចិត្តរូបលោកជាយូរណាស់មកហើយ និងធ្លាប់សុំចេញអាហារមួយពេលសម្រាប់លោកដោយទឹកចិត្តផ្ទាល់ខ្លួនកាលដែលលោកនៅកំពុងប្រឡងចម្រៀងក្នុងកម្មវិធី The Mask Singer Cambodia។ ជាអកុសល ដំណឹងចុងក្រោយនាពេលដែលលោកទទួលបាន គឺអ្នកគាំទ្រដែលជាហ្វេនរូបនេះ បានបាត់បង់ជីវិតទៅហើយ។

ម្ចាស់បទ «សុខសប្បាយទេសង្សារចាស់» រូបនេះ បានរៀបរាប់ថា ៖ « ឡេីងកម្មវិធី I Am a singer Cambodiaនេះ ខ្ញុំនឹកដល់ហ្វេនដ៏កម្សត់ខ្ញុំម្នាក់ កាលពីប្រឡង The Mask singer Cambodia។ បងម្នាក់សក់ក្រហមនេះ គាត់ធ្វេីការនៅហាងម្ហូបមួយកន្លែង។ ពេលខ្ញុំអង្គុយញាំអាហារពេលល្ងាចពេលត្រៀមឡេីង ប្រឡង គាត់បានFreeម្ហូបខ្ញុំ ខ្ញុំប្រកែករហូតកាលណោះ តែគាត់សុំចេញលុយផ្ទាល់ខ្លួនជូន ព្រោះជាហ្វេនខ្ញុំជាយូរហេីយ ខ្ញុំពិបាកប្រកែកទឹកចិត្តគាត់ណាស់ ខ្ញុំក៏ទទួលយក ហេីយអរគុណគាត់មុនលេីកយកបទ ជ័យលក់នំញ្ចុក។ ក្រោយមក ខ្ញុំបានដំណឹងថា តាមពិតគាត់កេីតបញ្ហាមិនអាចរស់នៅបានយូរទៀតទេ។ ខ្ញុំឃេីញហេីយស្រណោះគាត់ណាស់។ 😢🙏😢🙏 ទឹកចិត្តទាំងនេះ ខ្ញុំចាំមិនភ្លេចពេញមួយជីវិតខ្ញុំ។សូមផ្ញេីដល់ហ្វេនជាទីស្រឡាញ់ ទាំងឡាយ រាល់ទង្វេីល្អៗរបស់គ្រប់គ្នាខ្ញុំនឹងចងចាំជាប់ជានិច្ច។ 😢😢😢»

បន្ទាប់ពីឃើញការរៀបរាប់របស់លោក ម៉ា​ ច័ន្ទបញ្ញា គេឃើញថា មានអ្នកអ្នកគាំទ្រជាច្រើននាក់ចូលមកបញ្ចេញមតិជាច្រើននៅខាងក្រោម ដោយគ្រប់គ្នាបង្ហាញអារម្មណ៍សោកស្ដាយ និងអាឡោះអាឡ័យយ៉ាងក្រៃលែង។

សូមបន្ថែមឱ្យប្រិយមិត្តអ្នកគាំទ្របានដឹងថា នៅពេលនេះ ម៉ា ច័ន្ទបញ្ញា កំពុងជាបេក្ខភាពក្នុងកម្មវិធីប្រឡងចម្រៀង  I Am A Singer Cambodia រដូវកាលទី 3 ដែលរៀបចំឡើងដោយទូរទស្សន៍ហង្សមាស។ លោកក៏បានបញ្ជាក់ថា ការឈានជើងចូលមកប្រឡងដណ្ដើមពាននៅលើកនេះ គឺទំព័រចុងក្រោយហេីយ ដោយសារតែលោកមានអាយុច្រេីន អារម្មណ៍ខ្មាសអៀនក៏ច្រេីន រួមទាំងហត់នឿយនឹងជីវិតក៏ច្រេីនផងដែរ។

Share.