យោងតាមការបញ្ជាក់របស់លោក​ ភា សុភ័ត្រា ​គ្រូ​ជំនួយ​ក្រុម​ជម្រើស​ជាតិបានឲ្យដឹងថា ខ្សែប្រយុទ្ធ Nick Taylor ជាប់តេស្តកម្លាំងអំណត់ 30-15 IFT ដោយស្វ័យប្រវត្តិ ក្រោយមានការយោគយល់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយសារកត្តាធ្វើដំណើរផ្លូវឆ្ងាយ បូករួមការប្រមូលផ្តុំកីឡាករមិនចំថ្ងៃ FIFA Day។

ខ្សែប្រយុទ្ធ Nick Taylor កូនកាត់ខ្មែរ-អាមេរិក ដែលមានម្តាយជាជនជាតិខ្មែរ និងឪពុកជនជាតិអាមេរិក នឹងចេញដំណើរមកនាក់ប្រទេសកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ខាងមុខនេះ។ នេះគឺជាលើកដំបូងរបស់គេផងដែរចូលរួមក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមការប្រកួត​មិត្តភាពអន្តរជាតិ ទល់នឹងក្រុមជម្រើសជាតិបង់ក្លាដែស នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ខណៈសហព័ន្ធបាល់ទាត់កម្ពុជា នឹងរ៉ាប់រងថ្លៃចំណាយទាំងអស់ជូន Nick Taylor។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករទាំង៤០រូប៖

របៀបរត់កម្លាំងអំណត់ (30-15 Intermittent Fitness Test) របស់ក្រុមជម្រើសជាតិកម្ពុជាដែលទាមទារអោយកីឡាករទាំងអស់ធ្វើអោយបានកម្រិតល្បឿន ២០.៥។ កម្មវិធីរត់កម្លាំងអំណត់នេះកំពុងពេញនិយមក្នុងការធ្វើតេស្តកម្លាំងកីឡាករក្នុងរដូវកាលត្រៀម (Pre-Season) នៅបណ្តាលក្លិបជុំវិញពិភពលោក៕

Share.