ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពិធីបុណ្យសាសនានេះ រមែងរៀបចំជារៀងរាល់ឆ្នាំ យ៉ាងគគ្រឹកគ្រេង​នៅតាមទីវត្តអារ៉ាម​នានា ហើយពុទ្ធបរិស័ទរមែងយកទេយ្យទាន និងចង្ហាន់​ទៅវត្ត​ប្រគេនព្រះសង្ឃ​គង់​នៅវត្ត។ តើពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌមានអត្តន័យយ៉ាងណា ហើយមានដើមប្រវត្តិយ៉ាងដូចម្ដេចនៅកម្ពុជា?

តាមសៀវភៅវចនានុក្រមភាគ១និងភាគ២ របស់សម្តេចសង្ឃរាជ ជួន ណាត បានពន្យល់ថា បិណ្ឌ (សំ.បា.)ន. ការប្រមូលឲ្យមូលឬពូនឲ្យ​ជាដុំ, ដុំ, ការចិញ្ចឹមជីវិត។ ខ្មែរបានយកពាក្យនេះជាឈ្មោះនៃវិធីធ្វើទានមួយយ៉ាង​ (តាមប្រពៃណីរបស់ប្រទេស) ធ្វើបានពីត្រឹមថ្ងៃទី១ រោចខែភទ្របទទៅដល់ខែដាច់ (១៥ថ្ងៃ)…ហៅថា បុណ្យកាន់បិណ្ឌ ឬបុណ្យដាក់បិណ្ឌ, ហៅខ្លីត្រឹមតែកាន់បិណ្ឌ ឬដាក់បិណ្ឌក៏បាន។ ចំពោះថ្ងៃ១៥រោជហៅថា ថ្ងៃភ្ជុំបិណ្ឌ…ពួកឧបាសកទាយកតែងតែងទៅប្រជុំគ្នាធ្វើទាន ឯវត្តមិនសូវមានអ្នកណាមយយខានឡើយ។

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃឯទៀត នៃព្រះរាជពិធីទ្វាសទមាស ប្រជារាស្តទូទាំងព្រះរាជាណាចក្រកម្ពុជាតាំងពីសម័យបុរាណរៀងមក (ពុំដឹងពីពេល ណាច្បាស់លាស់) តែងតែមានប្រារព្ធពិធីនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃទី១៥រោចមានរយៈពេល១៥ថ្ងៃ ដែលយើងហៅថា បិណ្ឌទី១ បិណ្ឌទី២…និង ថ្ងៃបន្ទាប់គឺជាថ្ងៃ ភ្ជុំបិណ្ឌ។ បុណ្យភ្ជុំបិណ្ឌត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅសាច់ញាតិសន្តានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយតែងតែធ្វើដំណើរទៅជួបជុំគ្នាជាពិសេសឪពុកម្តាយដើម្បី រៀបចំម្ហូបអាហារបាយសម្លចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគន់នៅវត្តអារាម។

ប្រវត្តិបុណ្យភ្ជុំបិណ្ឌ

ពាក្យថា “ ភ្ជុំបិណ្ឌ” មកពី “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា ភ្ជុំបិណ្ឌគឺជាការប្រមូលផ្តុំ ឬបជុំបិណ្ឌ (មកពីភាសាបាលី) “ដុំបាយ” ដូច្នេះយើងអាចសម្គាល់ពាក្យនេះតាមវិធីងាយបានថា គឺជា “ការបជុំឬការប្រមូលផ្តុំដុំបាយ” (ការពូតដុំបាយជាដុំៗដែលយើងហៅថាបិណ្ឌគឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថាកាលពីសម័យមុនគេមិនហៅថាបុណ្យភ្ជុំដោយនៅ ក្នុងពិធីនេះគេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្តើមធ្វើចាប់ពីថ្ងៃ ១ រោច រហូតថ្ងៃ១៤រោចជាវារកភត្ត(ភត្តធ្វើតាមថ្ងៃ)ជាបន្តបន្ទាប់ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ១៥ រោចដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវយើងបុកបញ្ចូលគ្នាហើយហៅ កាត់ថាពិធីបុណ្យភ្ជុំបិណ្ឌនេះ។

ដំណើររឿងព្រេងទាក់ទងនឹងបុណ្យភ្ជុំបិណ្ឌ

អ្នកប្រាជ្ញបានបង្កើតឱ្យមានគម្ពីរ៣ដែលទាក់ទងនឹងពិធីបុណ្យកាន់បិណ្ឌគឺ

  • គម្ពីរបេតវត្ថុ បកស្រាយពីរឿងប្រេត គម្ពីរអានិសង្ឃបិណ្ឌនិយាយអំពីផលនៃការ ធ្វើបុណ្យ
  • តម្ពីរពិទ្យាធរឬគម្ពីរវិជ្ជាធរ និយាយតំណាលអំពីប្រពៃណីជាតិរបស់ជាតិខ្មែរដែលជាប់ទាក់ទង មកដល់សព្វថ្ងៃ។
  • គម្ពីរវិមានវត្ថុ គម្ពីរធម្មបទជាដើម…។

បើតាមគម្ពីរ «ពិទ្យាធរ ឬវិជ្ជាធរ» មានតំណាលថាកាលនោះមានព្រះថេរមួយអង្គឈ្មោះព្រះឧបគុត្តសេ្ថរលោកមានអំណាចមានឥទ្ធិពលច្រើនណាស់។ លោកក៏បាននិមន្តទៅធ្វើទស្សនកិច្ចនៅ ស្ថាននរកដែលពោរពេញដោយភ្លើងឆេះសន្ធោសន្ធៅក្តៅខ្លាំង។ ប៉ុនែ្តដោយឥទ្ធិពលរបស់លោកក៏មាន លេចចេញឱ្យមាននូវផ្កាឈូករ័ត្នមួយធំប៉ុនកងរាជរថ រួចលោកក៏គង់នៅលើផ្កាឈូកនោះហើយថ្ក ឈូកនោះ ក៏ហោះកាត់ស្ថាននរកដែលធ្វើឱ្យព្រះអង្គត្រជាក់ស្រួលមិនបណ្តាលឱ្យប៉ះពាល់ដល់ភ្លើងកម្ដ ស្ថាននរកឡើយ។ រីឯពួកសត្វនរកវិញគ្រាន់តែដឹងថាព្រះឧបគុត្តសេ្ថរលោកនិមន្តភ្លាមក៏ធ្វើឱ្យពួកសត្វនរក ទាំងនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ពួកសត្វនរកទាំងនោះមានការកោតខ្លាចនូវភាពអស្ចារ្យនេះ យ៉ាងខ្លាំងក៏នាំគ្នាចុះមកអបអរសាទរ ហើយសួរអំពីឫទ្ធិបារមីរបស់ព្រះអង្គលោកក៏បានពន្យល់សម្ដែង ធម៌ទេសនាឱ្យពួកសត្វនរកទាំងនោះស្តាប់ ក្រោយមកលោកក៏បានលាត្រលប់មកស្ថានមនុស្សវិញហើយ ពួកសត្វនរកទាំងនោះបានផ្តាំផ្ញើ “ទូលព្រះបង្គំទាំងអស់គ្នាសព្វថ្ងៃនេះលំបាកវេទនាណាស់រោគាព្យាធិ ជំងឺតម្កាត់ក៏មានច្រើនដែរ អីចឹងបើតេជគុណនិមន្តទៅស្ថានមនុស្សលោកវិញសូមព្រះតេជគុណមេត្ត ផ្សព្វផ្សាយឱ្យបងប្អូនញាតិមិត្ត ម៉ែឪ ជីដូនជីតារបស់ខ្ញុំធ្វើបុណ្យនិមន្តព្រះសង្ឃមកដាក់បិណ្ឌឬកាន់បិណ្ឌ ផងរួចហើយផ្សព្វផ្សាយពរឱ្យបានសព្វសាធុការផល្លានិសង្ឃបុណ្យដាក់បិណ្ឌដល់ទូលព្រះបង្គំទាំងអស់គ្ន ផងដើម្បីឱ្យផលជួបឧបត្ថម្ភឱ្យបានឆ្អែកស្កប់ស្កល់បាត់ទុក្ខវេទនាតទៅ”។

ព្រះឧបគុត្តត្ថេរក៏នាំយកបណ្តាំទាំងនោះទៅក្រាបបង្គំទូលសេ្តចនាពេលនោះទៅ។ គ្រាន់តថ្វាយ ព្រះពរប៉ុណ្ណឹងសេ្តច ធ្វើជាចុតហ្មាយផ្សព្វផ្សាយដល់ប្រជារាស្ត្រគ្រប់ៗគ្នាទាំងអស់នៅក្នុងព្រះរាជាណា ចកកម្ពុជាដើម្បីឱ្យប្រជារាស្ត្រទាំងអស់ធ្វើបុណ្យដាក់បិណ្ឌឬកាន់បិណ្ឌនៅក្នុងរដូវវស្សាដោយផ្តាំផ្ញើទៀត ថាឱ្យធ្វើនំនៅថ្ងៃ១រោចខែភទ្របទរហូតដល់ថៃ្ង១៥រោចខែភទ្វីបទឬដាច់ខែដោយហេតុនេះហើយដែល នាំឱ្យមានពិធីកាន់បិណ្ឌជាប្រពៃណីតាំងពីពេលនោះរហូតមកដល់សព្វថ្ងៃនេះ។

មូលហេតុដែលប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ

ប្រជាជនខ្មែរក៏តែងតែចងចាំនិងយល់គ្រប់ៗគ្នា “បុណ្យភ្ជុំបិណ្ឌ គឺជាការធ្វើបុណ្យដាក់បិណ្ឌ”

ដើម្បីឧទ្ទិសដល់បិតបុគ្គលជាឪពុកម្តាយ បងប្អូនញាតិសន្តានទាំងឡាយដែលបានចែកឋានទៅហើយ មិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។ ប៉ុន្តែបើតាមអត្ថបទរបស់លោក សុង ស៊ីវ វិញ ការធ្វើបុណ្យភ្ជុំបិណ្ឌពុំមែនមានន័យប៉ុណ្ណឹងទេ គឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួនបីគឺ

  1. ដើម្បីឧទ្ទិសកុសលចំពោះប្រេតបុគ្គលឬប្រេតបុគ្គល( ពាក្យបាលី ឯពាក្យ “ប៊ើត ជាពាក្យសំស្ក្រឹត)។
  2. ដើម្បីឱ្យបានសេចក្តីសុខចម្រើនសិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។
  3. ដើម្បីបង្កើតសាមគ្គីរបស់ជាតិគឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ការធ្វើនំគមអន្សម ពេញទូទាំងព្រះរាជាណាចក្រកម្ពុជាយើងក៏អាចកត់សម្គាល់នូវពាក្យមួយទៀតថា “បុណ្យសន ដូនតា” ដែលជាពាក្យសាមញ្ញសម្រាប់ប្រជារាស្ត្រខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា។ កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះគឺដើម្បីរៀបចំធ្វើសង្ឃភត្តទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ ក្នុងចំណេរកាលបុរាណបានចារថាដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំ រលឹមពព្រិច ធ្វើឱ្យមានការលំបាកដល់ព្រះសង្ឃក្នុងការធ្វើគោចរបិណ្ឌបាត។ ហេតុដូច្នេះហើយទើបបណ្ត ពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងទៀត នៅក្នុងពិធីបុណ្យនេះគេធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពួកហ្រ្គេតជនញាតិ ហើយញាតិទាំង ប្រាំពីរសណ្តានព្រមទាំងតំណញាតិច្រើនមហាកប្បជាប់ទោសធ្ងន់រងកម្មក្រហល់ក្រហាយអត់ឃ្លាន ទាំងអស់នោះបានរួចផុតពីក្ដីលំបាកសោកសៅ។

រដូវបុណ្យភ្ជុំបិណ្ឌ

ចាប់តាំងពីសម័យកាលរហូតមកដល់បច្ចុប្បន្ននេះ ពិធីបុណ្យភ្ជុំបិណ្ឌនេះគេតែងតែប្រារព្ធនៅក្នុង រដូវវស្សា ពីព្រោះក្នុងរដូវនេះពពួកបៀតមានឱកាសច្រើនក្នុងការស្វែងរកចំណីអាហារជាងរដូវផ្សេងៗទាំង អស់។ ម្យ៉ាងវិញទៀតនៅក្នុងវស្សារដូវ អាហាររបស់ពួកប្រេតដូចជាភក់ជ្រាំស្លេស្មឹ កំហាកសាកសពនិង កាកសំណល់អសោចិ៍សម្បូរនៅក្នុងខែភ្លៀងផ្គរពព្រិច។ នៅក្នុងរដូវបុណ្យ ភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃនេះ មានពពួកបេតជន(ពួកប៊ើត)សាច់ញាតិទាំងប្រាំពីរសន្តាន ព្រមទាំងតំណញាតិច្រើនមហាកប្បដែល អត់ឃ្លានអាហារអស់រយៈពេលជាច្រើនខែមកហើយនោះ ត្រូវបានរួចផុតពីការឃុំឃាំងអនុញ្ញាតឱ្យ ស្វែងរកសាច់ញាតិនៅតាមវត្តអារាមផ្សេងៗដែលនាំយកចំណីអាហារផ្សេងៗមកឧទ្ទិសកុសលឱ្យខ្លួន។ ម្យ៉ាងទៀតបើតាមសម្ដីចាស់ៗបុរាណនិយាយតៗគ្នាថាក្នុងរយៈពេល១៥ថ្ងៃ បើពពួកបិតទាំងអស់ នោះដើរស្វែងរកញាតិចំនួន៧វត្តនៅតែមិនឃើញទេនោះ ពពួកប្រេតទាំងអស់នោះនឹងស្រែកយំទន្ទាំជើង ព្រោះតែការខកបំណង និងភាពស្រែកឃ្លានក្រហល់ក្រហាយក្នុងចិត្ត។ ជាពិសេសពពួកបេតជនទាំងអស់ នោះនឹងជេរដាក់បណ្តាសាដល់សាច់ញាតិកូនចៅជាមិនខាន។

ដំណើរប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ

ចំពោះបុណ្យភ្ជុំបិណ្ឌនេះ បុរាណាចារ្យរាជបណ្ឌិតខ្មែរយើងបានរៀបចំក្នុងរយៈពេល១៥ថ្ងៃ ដោយចាប់គិតពី ថ្ងៃទី១រោចដល់ថៃ្ង១៥រោចខែភទ្របទជាពិធីមួយសម្រាប់ឧទ្ទិសកុសលដល់ញាតិដែល ស្លាប់ទៅហើយកើតជាប្រេត។

នៅក្នុងរយៈពេល១៤ថ្ងៃនៃការកាន់បិណ្ឌឬដាក់បិណ្ឌនេះ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ជា ពិសេសក្រុមតូចៗដើម្បីរៀបចំធ្វើយាគូឬធ្វើភត្តាហារជា៣ទៅ៤ឆ្នាំងស្មើនឹង៣ទៅ៤មុខម្ហូប ពេល ទូងស្គរចំណាំវស្សា អ្នកនៅក្នុងក្រុមវេននីមួយៗត្រូវចាប់ផ្ដើមធ្វើចង្ហាន់ហើយយាយតាចាស់ៗក្នុងកុម វេនតូវជ្រើសរើសយកផ្ទះណាមួយដើម្បីប្រមូលនំនែករៀបចំបាយបិណ្ឌបាយបត្តបូរ។ រៀបចំរួចហើយត្រូវនាំគ្នាទៅវត្តស្តាប់លោកសូត្រថ្វាយបង្គំធម៌ សុខោ និងធម៌បរាភវសូត្រ។ ចំណែកឯកូនចៅ ដែលនៅផ្ទះត្រូវនាំគ្នាខិតខំដុតដៃដុតជើងបបរឬស្លស្លុកតាមមុខម្ហូបនីមួយៗដោយឡែកពីគ្នា។ លុះដល់ ពេលព្រឹកព្រាងអរុណោទ័យត្រូវនាំគ្នារៀបចំខ្លួន កណ្ដៀត យួរ កាន់ ទូល រែកចង្ហាន់ទៅវត្ត។ នៅក្នុងវត្ត លោកតាអាចារ្យត្រូវរៀបចំពិធីរាប់បាតនៅលើឧបដ្ឋានសាលា បន្ទាប់មកលោកអាចារ្យជាបធាន ត្រូវនៃពុទ្ធបរិស័ទវេរចង្ហាន់ប្រគេនព្រះសង្ឃ វេរបាយបត្តបូរ ល លុះដល់ពេលព្រះសង្ឃធ្វើបត្តា នុមោទនាគាថាចប់ មេវេនក្រុមនីមួយៗត្រូវរៀបចំម្ហូបអាហារ ចំណីចូលគំនាប់ជូនលោកតាអាចារ្យ វត្តព្រមទាំងចាត់ចែងភោជនាហារទទួលភ្ញៀវដែលលអញ្ជើញទៅបុណ្យនៅក្នុងថ្ងៃវេនរបស់ខ្លួននោះ ផងដែរ។

សូមបញ្ជាក់ថា ក្នុងថ្ងៃបុណ្យភ្ជុំមានរៀបចំចតុប្បច្ច័យ(ស៊ង) ប្រគេនគ្រប់ភិក្ខុសាមណេរ ឯ គណៈកម្មការវត្តបានចាត់ចែងនំអន្សម នំគម និងបាយបត្តបូរឱ្យទៅសិស្សគណទុកប្រគេនភិក្ខុ សាមណេរវតាមចំណែក សម្រាប់ធ្វើចង្ហាន់នៅព្រឹកថ្ងៃបន្ទាប់។ ម្យ៉ាងវិញទៀត ថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ កាលពីសម័យបុរាណមានលេងល្បែងប្រណាំងក្របី សេះ ចាប់ពី២ទៅ៣គូទៅតាមតំបន់រៀងៗខ្លួន ដើម្បីអបអរនៅក្នុងថ្ងៃបុណ្យឆ្លងបង្ហើយ។ លើសពីនេះទៅទៀត ក្របី សេះ និងរបស់ដែលត្រូវបកួត គេបានតុបតែងលម្អដោយប្រេងលាបពណ៌រលើបរលោង មានពាក់ប្រឡៅ កណ្តឹងត… ដោក ឬចង្កៀងជាដើម។ កន្លែងខ្លះទៀតមានលេងល្បែងផ្សេងៗខុសពីនេះ។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ ទំនៀមទម្លាប់នេះចេះតែបាត់ៗរួញថយបន្តិចម្តងៗសាសនាកាន់តែកន្លងវែងទៅនាំឱ្យការប្រកាន់ខ្ជាប់ ស្ទើរតែបាត់បង់ច្រើនណាស់ដែរ។

ទំនាក់ទំនងបុណ្យភ្ជុំបិណ្ឌនិងបុណ្យចូលវស្សា

បើតាមសង្ឃដីការបស់សម្ដេចព្រះមង្គលទេពាចារ្យ ស៊ុម បានឱ្យដឹងថានៅសម័យដើមគឺ ក្រោយពេលដែលព្រះពុទ្ធសាសនាបានផ្សព្វផ្សាយចូលមកក្នុងប្រទេសកម្ពុជាយើងហើយនោះ ភិក្ខុ សង្ឃបាននិមន្តទៅបិណ្ឌបាតគ្រប់ច្រកល្ហករាល់ពេលវេលា ដោយមិនគិតថាជាវដូវវស្សារដូវប្រាំងរដូវ ក្ត ឬរដូវរងាឡើយ។

លុះដល់សម័យស្តេចសោយរាជ្យគឺវង្ស “ជ័យវរ្ម័ន” ព្រះអង្គមានព្រះទ័យជ្រះថ្លានឹងព្រះពុទ្ធសាសនា ក៏បានឧបត្ថម្ភព្រះសង្ឃដែលបួសក្នុងព្រះពុទ្ធសាសនាដោយបច្ច័យបួនមានចង្ហាន់បិណ្ឌបាត សេនា សេណៈ ភេសជ្ជៈនិងចីវរ។ ក្រោយមកទៀត ព្រះអង្គទ្រង់ឈ្វេងយល់ថានៅរដូវវស្សាព្រះសង្ឃនិមន្ត ចេញទៅបិណ្ឌបាតនោះជួបប្រទះនូវការលំបាកខ្លាំងណាស់ដូចជា ភ្លៀងផ្ទរ រន្ទះ ខ្យល់បក់បោកដល បណ្តាលឱ្យព្រះសង្ឃក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យនិមន្តគង់នៅក្នុងវត្ត ហើយកុំនិមន្តចេញបិណ្ឌបាត ឯណាក្នុងរយៈពេល៣ខែ មិនតែប៉ុណ្ណោះព្រះអង្គក៏បានធ្វើជាព្រះរាជប្រកាសផ្សព្វផ្សាយឱ្យបជា រាស្ត្រទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាជួយឧបត្ថម្ភបច្ច័យបួនដល់ព្រះសង្ឃ ក្នុងរយៈពេលនៃរដូវ វស្សាកុំឱ្យព្រះសង្ឃនិមន្តបិណ្ឌបាតនៅខាងក្រៅទៀត។ ការអនុវត្តបែបនេះចេះតែក្លាយបន្តិចម្តងៗ ប្រជារាស្ត្រធ្វើតាមព្រះរាជារហូតមកគឺ ឱ្យតែដល់រដូវវស្សារយៈពេល៣ខែដោយគិតពីថ្ងៃ១រោចខអាសាធដល់ថ្ងៃពេញបូរមីខែអស្សុជ មិនឱ្យព្រះសង្ឃទៅណាទេ(គឺនៅសម័យនោះគេបិណ្ឌបាតក្នុងរយៈពេល៣ខែតែក្រោយមក ក៍សល់រយៈពេលតិចទៅៗរហូតមកដល់សព្វថ្ងៃនេះអាស្រ័យដោយកត្ត ជីវភាពរស់នៅក្នុងសង្គមមានការប្រែប្រួល។

ពុទ្ធបរិស័ទរមែងទៅវត្តហើយ ក៏ជួបជុំគ្នាថតរូបទុកជាអនុស្សាវរីយ៍ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

យើងឃើញថា បុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីមួយដែលប្រជាជនខ្មែរយើងតែងប្រារព្ធធ្វើជា រៀងរាល់ឆ្នាំ ហើយវាក៏ជាពិធីបុណ្យប្រពៃណីបែបពុទ្ធសាសនាដែលពុទ្ធសាសនិកជនយើងនាំគ្នយក ចង្ហាន់និងបាយបិណ្ឌយកមកប្រគេនព្រះសង្ឃដើម្បីឧទ្ទិសជូនវិញ្ញាណខន្ធបេតជនដែលចែកឋានទៅ៕

ប្រភព៖ សៀវភៅបុណ្យក្នុងសង្គមខ្មែរ

Share.