តារាកំប្លែងចាស់វស្សាកំពូលវោហារពាក្យពេចន៍កន្លាស់កាត់ លោក ចាបចៀន នាពេលថ្មីៗនេះកំពុងទទួលបានចាប់អារម្មណ៍ពីរូបសាក់នៅខ្នងរបស់លោក ដែលជារូបសត្វឥន្ទ្រី រហូតធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកចោលជាសំណួរថា ហេតុអ្វីឈ្មោះជា «ពូចាប» បែរទៅជាស្រឡាញ់និងសាក់រូបសត្វឥន្ទ្រី?

សំណួរនេះត្រូវបានលោក ចាបចៀន បកស្រាយឡើងថា ការពិតទៅ ចំណង់ចំណូលចិត្តរបស់លោកគឺស្រឡាញ់សត្វឥន្ទ្រីដែលជាប្រភេទស្ដេចសត្វបក្សី។ ក៏ប៉ុន្តែលោកមិនអាចដាក់ឈ្មោះខ្លួនឯងក្នុងវិស័យសិល្បៈកំប្លែងថានាមសត្វឥន្ទ្រីបាននោះទេ ព្រោះលោកយល់ឃើញថា ឈ្មោះឥន្ទ្រី មិនងាយហៅ និងស្រួលចងចាំដូចជាឈ្មោះ « ចាប»។

ដូចជាពាក្យចាស់តែងតែប្រដៅថា រៀនសម្លឹងឱ្យដូចសត្វតន្ទ្រី ព្រោះឥន្ទ្រីតែងតែហោះហើរលើទីខ្ពស់នឹងទៅកន្លែងដែលឆ្ងាយ ហើយវាសមត្ថភាពនិងកម្លាំងខ្លាំងជាងបក្សីដទៃ ។ ប្រាកដណាស់ថា ការរៀនសម្លឹងឱ្យដូចសត្វតន្ទ្រី នោះច្បាស់ជាសំដៅដល់ការចេះគិតគូរប្រមើលមើលឱ្យបានវែងឆ្ងាយ។

យ៉ាងមិញ លោក ​អ៊ុក សុវណ្ណារិទ្ធ​ ឬហៅនាយ ចាបចៀន ក៏បានបញ្ជាក់ប្រាប់មហាជនថា លោកពេញចិត្តសត្វតន្ទ្រី មួយទៀតគឺដោយសារតែលោកបានអានសៀវភៅមួយក្បាល ហើយរកឃើញពីចំណុចដែលសហរដ្ឋអាមេរិកយកស្ដេចសត្វបក្សីមួយនេះជាតំណាងប្រទេសផងដែរ៕

Share.