នៅថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ តាមការគ្រោងទុកក្រុមជម្រើសជាតិកម្ពុជាទាំងឈុតធំ និងឈុតអាយុក្រោម២៣ឆ្នាំ នឹងប្រមូលផ្ដុំដើម្បីតេស្តកម្លាំងអំណត់ 30-15 FT ហើយកីឡាករទាំងអស់ត្រូវមានសមត្ថភាពរត់យ៉ាងហោច ២០,៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្នុងនោះផងដែរលោក Keisuke Honda បានបង្ហោះលើគណនីហ្វេសប៊ុកដូច្នេះថា៖«ថ្ងៃនេះសំខាន់ណាស់សម្រាប់ក្រុមជម្រើសជាតិកម្ពុជា (It’s very an important day for Cambodian national team today)»។

បើយោងតាមការបញ្ជាក់របស់លោក​ ភា សុភ័ត្រា ​គ្រូ​ជំនួយ​ក្រុម​ជម្រើស​ជាតិបានឲ្យដឹងថា ខ្សែប្រយុទ្ធ Nick Taylor គឺជាកីឡាករតែម្នាក់គត់ដែលជាប់តេស្តកម្លាំងអំណត់ 30-15 IFT ដោយស្វ័យប្រវត្តិ ក្រោយមានការយោគយល់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយសារកត្តាធ្វើដំណើរផ្លូវឆ្ងាយ បូករួមការប្រមូលផ្តុំកីឡាករមិនចំថ្ងៃ FIFA Day។

តើ​អ្វី​ជា​ការ​ធ្វើតេស្ត 30-15 IFT?
30-15 IFT គឺជារបៀបរត់កម្លាំងអំណត់ (30-15 Intermittent Fitness Test) របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​ទាមទារ​អោយ​កីឡាករ​ទាំង​អស់ធ្វើអោយបានកម្រិតល្បឿន ២០.៥ (ឬនិយាយ​បាន​ថា​២០.៥ម៉ែត្រ/១ម៉ោង)។ កម្មវិធី​រត់​កម្លាំង​អំណត់​នេះ​កំពុង​ពេញ​និយម​ក្នុង​ការ​ធ្វើតេស្ត​កម្លាំង​កីឡាករ​ក្នុង​រដូវកាល​ត្រៀម (Pre-Season) នៅ​បណ្តាល​ក្លិប​ជុំវិញ​ពិភពលោក ឬ ក្រុម​ជម្រើស​ជាតិ​មួយ​ចំនួន៕

Share.