ថ្មីៗនេះ ក្រោយរងនូវការរិះគន់យ៉ាងចាស់ដៃ និងមានការអំពាវនាវពីសំណាក់អ្នកនិយមលេងបណ្ដាញសង្គម TikTok ទៅសមត្ថកិច្ចពាក់ព័ន្ធឱ្យកោះហៅនារីវ័យក្មេងល្បីនៅលើ TikTok និយមលេងស្ទីយបង្ហាញកេរ្តិ៍នោះ នាងត្រូវបាននគរបាលស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ហៅណែនាំ និងធ្វើកិច្ចសន្យា។

នារីវ័យក្មេងរូបនោះមានឈ្មោះ ជុក ម៉ារីយុំ អាយុ១៩ឆ្នាំ មានទីលំនៅនៅភូមិសារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយបានមកធ្វើការជាអ្នកបម្រើការលើអាហារនៅហាងមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ។ សព្វថ្ងៃនាងស្នាក់នៅស្នាក់នៅ ភូមិត្រពាំងឈូក ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

គួរបញ្ជាក់បន្ថែមថា តាមលិខិតកិច្ចសន្យានាងបានលើកឡើងចំពោះ ២ចំណុច៖ ១-ចាប់ពេលធ្វើកិច្ចសន្យានេះតទៅ ដោយឈប់បង្ហោះវីដេអូអាសអាភាសនៅលើបណ្ដាញសង្គម TikTok និង Facebook ឈ្មោះ ម៉ាក់ ហើយរាល់វីដេអូដែលបង្ហោះរួច នោះនឹងត្រូវលុបវិញ។ ២-ពេលធ្វើកិច្ចសន្យានេះហើយ នាងនឹងត្រឡប់ទៅធ្វើការវិញ ដោយឈប់ស្លៀកលេចលើលេចក្រោម មិនដូច្នោះនឹងទទួលខុសត្រូវចំពោះមុខច្បាប់៕

Share.