ព្រះមហាក្សត្រិយានី Elizabeth II មិនត្រឹមតែជាម្ចាស់ក្សត្រីយ៍របស់ចក្រភពអង់គ្លេសតែ ១ ប៉ុណ្ណោះទេ ទ្រង់ក៏ជាម្ចាស់ក្សត្រីយ៍ ព្រះប្រមុខរដ្ឋរបស់នៃប្រទេស ស្កុតឡែន អៀរឡង់ខាងជើង វែល និង ប្រទេសផ្សេងៗក្នុង Commonwealth realm ផ្សេងទៀតដូចជា ៖ កាណាដា , នូវែលសេឡង់ , ចាម៉ៃកា , អូស្រ្តាលី , ប៉ាពួញូហ្គីណេ , បាហាម៉ាស , ហ្រ្គេណាដា , កោះសាឡូម៉ូន , ទូវ៉ាលូ , St Luvcia , St Vincent and Grenadines , Belize , អង់ទីហ្គា និង បាប៊ុយដា និងប្រទេស សាំងឃីត និង ណេវីស។ នេះបើយោងតាមការស្រាវជ្រាវរបស់គេហទំព័របរទេស Nas Daily។

នៅពេលព្រះមហាក្សត្រិយានី Elizabeth II សោយព្រះវិលាល័យ អ្វីៗត្រូវបានផ្លាស់ប្ដូរ។ តើមានអ្វីខ្លះត្រូវបានផ្លាស់ប្ដូរ បន្ទាប់ពីព្រះរាជបុត្រាច្បង ឡើងសោយរាជ្យក្លាយជាព្រះមហាក្សត្រថ្មីរបស់ចក្រភពអង់គ្លេស?

១) ភ្លេងជាតិ៖ ភ្លេងជាតិរបស់ចក្រភពអង់គ្លេសត្រូវបានផ្លាស់ប្ដូរពី God Save The Queen មកជា God Save The King។

២) រូបិយប័ណ្ណ និង តែម ៖ ឈប់បោះពុម្ភរូបិយប័ណ្ណចាស់ ព្រះឆាយាល័ក្ខណ៍ម្ចាស់ក្សត្រីយ៍នៅលើរូបិយប័ណ្ណ និង តែម ត្រូវបានប្ដូរមកជា ព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រថ្មី។

៣) លិខិតឆ្លងដែន៖ បាវចនាជាតិនៅលើលិខិតឆ្លងដែន ឬ អ្វីផ្សេងៗដែលមានពាក់ព័ន្ធនឹងពាក្យថា ម្ចាស់ក្សត្រីយ៍ ត្រូវប្ដូរមកជា ព្រះមហាក្សត្រ។

៤) មួកប៉ូលីស ៖ ព្រះសង្ហានៅលើមួករបស់ប៉ូលីសនៃចក្រភពអង់គ្លេសត្រូវបានប្ដូរពីអក្សរ ER (Elizabeth Regina) មកជាអក្សរ CR III (Charles Rex)។

៥) ការយាងសោយព្រះវិលាល័យរបស់ម្ចាស់ក្សត្រីយ៍នឹងធ្វើឲ្យពិភពលោកផ្លាស់ប្ដូរ ដោយប្រទេសចំនួន ៦ ដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់ចក្រភពអង់គ្លេស បានធ្វើប្រជាមតិ បំបែកខ្លួនជារដ្ឋឯករាជ្យ មានដូចជា៖ បេលីស បាហាម៉ា ចាម៉ៃកា ហ្រ្គេនដា អង់ទីហ្គា បាប៊ុយដា រួមទាំង សាំងឃីត និង ណេវីស។

ថ្វីត្បិតជាមានការផ្លាស់រូបិយប័ណ្ណ និង លិខិតឆ្លងដែន ក៏ពិតមែន ប៉ុន្ដែ រូបិយប័ណ្ណ និង លិខិតឆ្លងដែន ចាស់ៗនៅតែអាចប្រើប្រាស់បានដដែល។

សូមជម្រាបថា ព្រះមហាក្សត្រិយានី Elizabeth II បានយាងសោយព្រះវិលាល័យកាលពីរសៀលថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០២២ (ម៉ោងនៅចក្រភពអង់គ្លេស) នៅព្រះរាជដំណាក់ទីប្រថាប់ឯប្រទេសស្កុតឡែន ក្នុងព្រះជន្មាយុ ៩៦ព្រះវស្សា ទ្រង់គឺជាព្រះមហាក្សត្រិយានីគ្រងរាជ្យសម្បត្តិបានរយៈពេល ៧០ឆ្នាំ និង ២១៤ថ្ងៃ និងបានក្លាយជាព្រះមហាក្សត្រិយានីគ្រងរាជ្យសម្បត្តិបានយូរជាងគេបង្អស់លើពិភពលោក និង យូរជាងគេបង្អស់លំដាប់ទី២ ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ៕

ប្រភព៖ Nas Daily

Share.