ថ្មីៗនេះត្រយងទទួលដំណឹងដ៏សោកសៅ និងក្រៀមក្រំ លោកយាយព្រឹទ្ធាចារ្យសិល្បៈ សរ សារឿន អតីតនាដការីរបាំព្រះរាជទ្រព្យ ទទួលមរណរភាពនាថ្ងៃអង្គារទី១៣ ខែកញ្ញា ឆ្នាំ២០២២។ នេះជាដំណឹងដ៏ក្រៀមក្រំឥតឧបមា ដែលត្រូវបាត់បង់មរតកមនុស្សរស់នៃព្រះរាជាណាចក្រកម្ពុជាមានវ័យចំណាស់ជាងគេ​ បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៨៨ ឆ្នាំ ដោយរោគាពាធ។

បើតាមការៀបរាប់ដ៏ក្រៀមក្រំនៅលើហ្វេសប៊ុក សិល្បៈ និងសង្គម បានលើកឡើងថា ៖ «លោកយាយ សរ សារឿន អតីតនាដការ​បាំក្បា ច់បុរាណ (ល្ខោន ឬរបាំព្រះរាជទ្រព្យ) បានធ្វើមរណកាលទៅហើយ ។ លោកយាយ ជាអ្នកម្តាយ ដ៏ល្អប្រកបដោយព្រហ្មវិហារធម៌ ជាជីដូនដ៏ប្រពៃ ជាជីដូនទួតដ៏ថ្លៃថ្លា ពីថ្ងៃនេះទៅកូនចៅលែងបានឃើញភក្ត្រលោកយាយទៀតហើយ សូមអ្នកម្តាយលោកយាយ យាយទួតអណ្តែតទៅកាន់ដ្នានសុគតិភពកុំបីឃ្លៀងឃ្លៀតហើយ​ សូមបញ្ជាក់លោកយាយគឺជាលោកយាយគ្រូធំដែលសល់​ ចុងក្រោយគេក្នុងចំណោមលោកយាយគ្រូធំដែលបានទទួលមរណភាពកន្លងទៅ។

គួរជម្រាបបន្ថែមថា ព្រឹទ្ធាចារ្យ​សិល្បៈ ស​ សារឿន​ គឺជាគ្រូរបាំព្រះរាជទ្រព្យតួនាងនៅជំនាន់ព្រឹទ្ធាចារ្យ​ ឯម​ ធាយ​ និងសម្តេចព្រះរាជបុត្រីព្រះរៀមនរោត្តម​ បុប្ផាទេវី​។ តាមរយ:ដំណឹងមរណភាពព្រឹទ្ធាចារ្យ​សិល្បៈសរ សារឿន នេះ គេឃើញមានអ្នកគាំទ្រព្រមទាំង​សិល្បករសិល្បការិនីជាច្រើនបានសម្តែងក្តីរន្ធត់ស្លុតចិត្តខ្លាំងចំពោះការបាត់បង់ធនធានវិរ:សិល្បករដ៏មានតម្លៃ និងទេពកោសល្យផ្នែកវិស័យសិល្ប:ខ្មែរ និងបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ព្រឹទ្ធាចារ្យ​ទៅកាន់ឋានស្ងប់សុខ ៕

Share.